រដ្ឋមន្ត្រីការបរទេសអុរ៉ង់ប្រាប់អារ៉ាប៊ីសាអូឌីតឱ្យបណ្ដេញកងកម្លាំងអាមេរិចចេញពីប្រទេស

រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ប្រាប់អារ៉ាប៊ីសាអូឌីតឱ្យបណ្តេញកងកម្លាំងអាមេរិកចេញពីប្រទេស ——————————————————- ជុំវិញរឿងនេះរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោកAbbas Araghchi នៅថ្ងៃទី៣០ខែមីនាឆ្នាំ២០២៦ បានប្រាប់អារ៉ាប៊ីសាអូឌីតថា ដល់ពេលហើយដើម្បីបណ្តេញកងកម្លាំងអាមេរិកចេញពីប្រទេស។ នៅក្នុងសារបង្ហោះនៅលើបណ្តាញសង្គមX លោកAraghchiនិយាយថា អ៊ីរ៉ង់គោរពអារ៉ាប៊ីសាអូឌីត ហើយចាត់ទុកអារ៉ាប៊ីសាអូឌីតដូចជាប្រទេសបងប្អូនឹងគ្នា។ លោកនិយាយថា ប្រតិបត្តិការរបស់អ៊ីរ៉ង់ មានគោលបំណងវាយប្រហារសត្រូវឈ្លានពាន ដែលមិនគោរពជនជាតិអារ៉ាប់ឬជនជាតិអ៊ីរ៉ង់។          ជាមួយគ្នា ការលើកឡើងរបស់រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់រូបនេះ ធ្វើឡើង៣ថ្ងៃក្រោយយោធាអ៊ីរ៉ង់វាយប្រហារមូលដ្ឋានទ័ពអាកាសអាមេរិកនៅប្រទេសអារ៉ាប៊ីសាអូឌីត។ នៅក្នុងសារដែលបានបង្ហោះ លោកAraghchiក៏បានភ្ជាប់ជាមួយរូបភាពយន្តហោះE-3 Sentryរបស់កងទ័ពអាកាសអាមេរិក ដែលបានខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយរ៉ាដាដែលដំឡើងលើខ្នងយន្តហោះនេះបានធ្លាក់នៅលើដី។ នៅពេលមិនទាន់មានការបញ្ជាក់ជាផ្លូវការពីភាគីអាមេរិក សារព័ត៌មានជាច្រើនបានរាយការណ៍ថា យន្តហោះនេះត្រូវបានបំផ្លាញ…

ក្រសួងការងារបង្ហាញអំពីឱកាសការងារនៅ តែមានបន្តសម្រាប់ផ្តល់ជូនអតីតពលករពីប្រទេសថៃ

កាលពីចុងខែវិច្ឆិកាកន្លងនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអោយដឹងថា ឱកាសការងារចំនួន ៨៦,៨៩១ កន្លែង នៅទូទាំងរាជធានី-ខេត្ត ទាំង២៥ កំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូនអតីតពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ។ ឱកាសការងារទាំងនោះ ស្ថិតនៅក្នុងវិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម ហើយឱកាសការងារដែលមានច្រើនជាងគេ គឺនៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកណ្ដាល ខេត្តតាកែវ និងខេត្តស្វាយរៀង។ ជាមួយគ្នានេះ ក្រសួងការងារ ក៏បានឱ្យដឹងដែរថា គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២៥នេះ បងប្អូនអតីតពលករត្រឡប់មកពីថៃប្រមាណជិត ២៩ម៉ឺននាក់ បានទទួលការងារធ្វើសម្រាប់ការងារនៅក្នុងប្រព័ន្ធ។ដោយឡែក…