ACU៖ អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួកទទួលស្គាល់ថាបានទទួលប្រាក់ពី៩៣ ទៅ ៩៨លានដុល្លារ ( ភ្នំពែញ) អង្គភាពប្រចាំអំពើពុករលួយ (ACU) បានបញ្ជាក់ថា អ្នកស្រី ឡេង ចាន់ណា, ចាន់ ឃិន, ផុន សាមាន ទទួលស្គាល់ថាបានទទួលប្រាក់ពី ៩៣ ទៅ ៩៨លានដុល្លារ អាម៉េរិក ពីមេ ២៥ ហើយបានយកលុយទាំងនោះ ទិញដីអភិវឌ្ឍគម្រោង ផ្តល់ការប្រាក់ទៅឱ្យមេ…
Category: ព័ត៌មានស៊ើបអង្កេត
សត្វប្រើសញីមានផ្ទៃពោះមួយក្បឡត្រូវបានជនអគតិសម្លាប់ក្រោយវង្វេងចូលក្នុងភូមិរបស់អ្នកស្រុក
សត្វប្រើសញីមានផ្ទៃពោះមួយក្បាលត្រូវបានជនអគតិសម្លាប់ក្រោយវង្វេងចូលក្នុងភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ក្នុងខេត្តពោធិ៍សាត់ ខណៈអាជ្ញាធរកំពុងស្រាវជ្រាវ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ………………………………………………………………………… នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញនៃមន្ទីរបរិស្ថាន បានបង្ហាញនូវសោកស្តាយយ៉ាងខ្លាំង បន្ទាប់ពីបានទទួលព័ត៌មានស្តីពីករណីសត្វប្រើសញីមានផ្ទៃពោះមួយក្បាល ដែលមានទម្ងន់ជាង១០០គីឡូក្រាម បានវង្វេងចូលមកក្នុងភូមិឋានរបស់ប្រជាពលរដ្ឋ ក្នុងភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ហើយត្រូវបានបុគ្គលអគតិមួយចំនួន ព្រួតដៃគ្នាវាយសម្លាប់យ៉ាងអយុត្តិធម៌។ សកម្មភាពនេះ មិនត្រឹមតែជាការបំផ្លិចបំផ្លាញធនធានធម្មជាតិ និងសត្វព្រៃដ៏កម្រដែលកំពុងប្រឈមនឹងការផុតពូជប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាអំពើខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ដែលមិនអាចលើកលែងឱ្យបានឡើយ។ នេះបើតាមការបង្ហោះលើទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តពោធិ៍សាត់។ ដោយមានការសហការ និងផ្តល់ព័ត៌មានយ៉ាងយកចិត្តទុកដាក់ពីមន្ត្រីបរិស្ថាន អាជ្ញាធរបានចុះអន្តរាគមន៍ និងបានណែនាំឱ្យយកសាកសពសត្វប្រើសដ៏កម្សត់នោះ…
ពលរដ្ឋសហគមន៍កោះមាសបន្តដាក់ញត្តិនៅរដ្ឋសភាសុំអន្តរាគមន៍ដោះស្រាយវុវាទដីធ្លី
ពលរដ្ឋសហគមន៍កោះមាស បន្តដាក់ញត្តិនៅរដ្ឋសភា សុំអន្តរាគមន៍ដោះស្រាយវិវាទដីធ្លី (អត្ថបទដោយ៖ ពូ សូរាជីនី) ប្រជាពលរដ្ឋប្រមាណជិត ១០០នាក់ តំណាងឱ្យ ១៦៨គ្រួសារ នៃសហគមន៍កោះមាស ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងស្រុកកៀនស្វាយ ខេត្តកណ្តាល នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បាននាំគ្នាទៅដាក់ញត្តិនៅរដ្ឋសភា ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពីតំណាងរាស្ត្រ ជួយដោះស្រាយវិវាទដីធ្លីដ៏អូសបន្លាយជាច្រើនឆ្នាំជាមួយក្រុមហ៊ុន ឃុន សៀ អ៊ីមផត អិចផត ខណៈពលរដ្ឋអះអាងថា ពួកគាត់បានរស់នៅ និងអាស្រ័យផលលើដីនេះដោយស្របច្បាប់។ ជាមួយគ្នានេះតំណាងប្រជាសហគមន៍កោះមាស លោក…
គ្រាន់តែអត់ទឹកកកសោះបានធ្វើឱ្យប៉ូលីសម្នាក់យកកែវគុបទៅស្ត្រីជាអ្នកចាប់ទឹកកករងរបួសបែកក្បាលហូរឈាម
គ្រាន់តែអត់ទឹកកកសោះ បានធ្វើឱ្យប៉ូលីសម្នាក់យកកែវស្រាគុបអ្នកចាប់ទឹកកកម្នាក់បែកក្បាលឈាមហូរ យកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ ————————————————————- (ខេត្តកំពត ) រឿងហួសចិត្តមួយបានកើតឡើង នៅវេលាម៉ោង ១១យប់នាថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០២៦ ដែលស្ថិតនៅ ភូមិអណ្ដូងខ្មែរ សង្កាត់អណ្ដូងខ្មែរក្រុងកំពតខេត្តកំពត ដោយស្ត្រីម្នាក់ដែលមានឈ្មោះថា ទិត្យធូ ជាអ្នកសុីឈ្នួលចាប់ទឹកកក ឱ្យភ្ញៀវតាមកម្មពិធីផ្សេងៗ ត្រូវបានប៉ូលីសម្នាក់ដែលគេស្គាល់ថា ជាសមត្ថកិច្ច បំរើការងារ នៅអធិការនគរបាលក្រុងកំពត ឈ្មោះ ទេព សុខផេង បានគប់កែវស្រាចំកណ្ដាលមុខ បណ្ដាលឱ្យជនរងគ្រោះខាងលើរងរបួសបែកមុខហូរឈាម…
សហគមន៍ជនជាតិដើមភាគតិចនៅខេត្តព្រះវិហារប្រទះឃើញឈើជាច្រើនត្រូវបានគេកាប់បំផ្លាញ
សហគមន៍ជនជាតិដើមភាគតិចកួយនៅខេត្តព្រះវិហារ ប្រទះឃើញឈើជាច្រើនត្រូវបានគេកាប់បំផ្លាញ ————————————————— ( ខេត្តព្រះវិហារ ) យោងតាមប្រភពហ្វេសបុករបស់សហគមន៍ជនជាតិដើមភាគតិចគួយប្រចាំភូមិប្រមេរុ បានបង្ហោះនៅថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០១៦ នេះថា សហគមន៍ជនជាតិដើមភាគតិចកួយ យើងសូមប្រកាសដំណឹងបន្ទាន់មួយ នៅតំបន់អូរស្កាចមានបទល្មើសច្រើនដែលចេញជាក្រុម សម្រុកអារ និងដឹកឈើចេញពីតំបន់ស្រុកជាំក្សាន្ត (តំបន់94) នៃដែនជម្រកការពារសត្វព្រៃព្រះរការ មានភាពសកម្មខ្លាំង ដោយកាប់ឈើយ៉ាងអនាធិបតេយ្យ។ ដោយយើងរកឃើញឈើមានឈើគ្រឿង122សន្លឹក សសរ29ដើម ក្ដារ66សន្លឹកប្រមាណ 50m3(ហាសិបម៉ែត្រគឹប) នូវតំបន់អូរស្កាចជិតវាលស្ដៅ។ សហគមន៍យើងស្នើមន្ទីរបរិស្ថានខេត្តព្រះវិហារទប់ស្កាត់ឲ្យបានទាន់ពេលវេលា, ជាពិសេសមន្រ្តីខិលខូចលួចសម្បតិ្តធនធានធម្មជាតិត្រូវតែទទួលទោសមុខច្បាប់ស្ដីពីតំបន់ការពារ។…
ប្រជាពលរដ្ឋរងគ្រោះដីធ្លីខរត្តព្រះវិហារឡើងមកដាក់ញត្តិដើម្បីឱ្យអាជ្ញាធរជួយដោះស្រាយ
ប្រជាពលរដ្ឋរងគ្រោះដីធ្លីខេត្តព្រះវិហារឡើងមកដាក់ញត្តិដើម្បីឱ្យអាជ្ញាធរជួយដោះស្រាយ ———————————————————- (ខេត្តព្រះវិហារ ) យោងតាមប្រភពអាដហុកបានសសេរលើបណ្ដាញសង្គមហ្វេកបុកផ្លូវការរបស់ខ្លួនថា ប្រជាពលរដ្ឋប្រមាណ ៩០នាក់ តំណាងឱ្យគ្រួសាររងគ្រោះដីធ្លីចំនួន ១៤៦គ្រួសារ មកពីភូមិខ្វាំង ឃុំរីករាយ ភូមិឈ្នួន និងភូមិទន្លាប់ ឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ នៅម៉ោង៧ព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ បានឡើងមកជួបជុំគ្នានៅសាលាស្រុករវៀង ដើម្បីដាក់ញត្តិស្វែងរកដំណោះស្រាយពីអាជ្ញាធរស្រុក។ លុះដល់ម៉ោង៧នឹង៤០នាទីព្រឹក នាយករងរដ្ឋបាលសាលាស្រុករវៀង បានអញ្ជើញតំណាងប្រជាពលរដ្ឋឱ្យចូលទៅការិយាល័យរួមមានលោក ឡុំ សែ លោក នុត សុខឿន លោក…
ឯកឧត្ដមអ្នកតំណាងរាស្រ្តមណ្ឌលកំពតទទួលពាក្យបណ្ដឹងពីពលរដ្ឋ17គ្រួសារសុំអន្តរាគមន៍រកយុត្ថិធម៏ក្រោយការរំលោភបំពានដីធ្លី
ឯកឧត្ដមតំណាងរាស្ត្រមណ្ឌលខេត្តកំពត ទទួលពាក្យបណ្តឹងសុំអន្តរាគមន៍សុំជំនួយរកយុត្ថិធម៏ រឿងរំលោភដីធ្លីដែលពលរដ្ឋទាំង១៧គ្រួសារត្រូវបានគេរំលោភបំពាន —————————————————-‐—– (ខេត្តកំពត) ឯកឧត្តម វ៉ាន់ ដារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពត និងជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹកនិងឧតុនិយម នៃរដ្ឋសភា (គណៈកម្មការទី៣) នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២ ០២៦ ឯកឧត្ដមបានទទួលពាក្យបណ្តឹង សុំកិច្ចអន្តរាគមន៍ពីប្រជាពលរដ្ឋចំនួន ១៧គ្រួសារដែលបានដាក់ ពាក្យស្នើសុំជំនួយ ដើម្បីស្វែងរកយុត្តិធម៌ ក្រោយពួកគាត់បានរងការរំលោភបំពានលើដីធ្លី។ បន្ទាប់ពីទទួលពាក្យបណ្តឹងឯកឧត្តមបានចុះទៅពិនិត្យទីតាំងដីជាក់ស្តែង…
លោកហេងងួនស៊្រុន អភិបាលស្តីទីស្រុកជុំគិរី បានប្រើកណ្ដាប់ដៃដែកចុះទៅរុះរើតូបសាងសង់រំលោភដីចំណីផ្លូវភ្លាមៗក្រោយទទួលដំណឹង
ក្រោយពីអច្ឆរិយៈកីឡាធីវីចេញផ្សាយថា បានសាងសង់ដីធ្វើតូចរំលោភយកដីចំណីផ្លូវ សាធារណ:រួចមក មិនបង្អង់យូ លោក ហេងងួនស៊្រុន ជាចៅហ្វាយស្រុកស្តីទីស្រុកជុំគិរី បានប្រើកណ្ដាប់ដៃដែក ឲ្យម្ចាស់សំណង់ត្រូវរុះរើ ជាបន្ទាន់ដោយទុកឲ្យរយះពេលត្រឹម២សប្ដាហ៍ប៉ុណ្ណោះ! ( ខេត្តកំពត ) នៅព្រឹកថ្ងៃទី ៦ ខែ មីនាឆ្នាំ ២០២៦នេះ មន្ទីរសាធារណ:ការខេត្តកំពត ព្រមទាំង លោក ហេងងួនស៊្រុន ជាអភិបាលស្រុកជុំគិរី ស្តីទី បានចុះទៅត្រួតពិនិត្យ ទីតាំង ដែលបានសាងសង់តូបរំលោភ ខាងលើ ដែលស្ថិតនៅ…