រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំពិភាក្សាលើការជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក និងការលើកកម្ពស់ម៉ាកសញ្ញាផលិតផលខេត្ត ———————————————————- (ខេត្តព្រះសីហនុ ) នៅថ្ងៃទី ២៤ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំអគារក្រុមប្រឹក្សាខេត្ត (ជាន់ផ្ទាល់ដី) បានរៀបចំកិច្ចប្រជុំពិភាក្សាដ៏សំខាន់មួយ ស្តីពី «ការជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក ក្នុងខេត្តព្រះសីហនុ»។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម អ៊ឹម សុខធី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ និងលោក មីន កុម្ភៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ។ …
ក្រោយមីយ៉ាន់ម៉ាទំលាក់គ្រាប់ចូលទឹកដីថៃមួយគ្រាប់ពេលនេះសៀមរឹទ្ធបន្តឹងសន្តិសុខតាមព្រំដែន
ក្រោយមុីយ៉ាន់ម៉ាទំលាក់គ្រាប់ចូលទឹកដីថៃមួយគ្រាប់ពេលនេះថៃបញ្ជាឱ្យខេត្តជាប់ព្រំដែនរឹតបន្តឹងវិធានការសន្តិសុខភ្លាមៗ ———————————————————– នាយកដ្ឋាននៃរដ្ឋបាលខេត្ត ក្រោមក្រសួងមហាផ្ទៃថៃ បានចេញបទបញ្ជាបន្ទាន់មួយ ណែនាំដល់ចៅហ្វាយស្រុក និងមន្ត្រីរដ្ឋបាលមូលដ្ឋាន នៅខេត្តជាប់ព្រំដែនថៃ-មីយ៉ាន់ម៉ាចំនួនបួនរួមមានMae Hong Son, Chiang Mai, Chiang RaiនិងTak ឱ្យរឹតបន្តឹងវិធានការសន្តិសុខ តាមដានយ៉ាងដិតដល់នូវការប្រយុទ្ធគ្នា ដែលកំពុងបន្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងផ្តល់ជំនួយ២៤ម៉ោងលើ២៤ម៉ោង ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។ ប្រសិនបើការប្រយុទ្ធគ្នា ប៉ះពាល់ដល់ផ្ទះសម្បែងឬទ្រព្យសម្បត្តិរបស់ប្រជាជន មន្ត្រីត្រូវបានណែនាំឱ្យធ្វើសកម្មភាពឱ្យបានលឿនដោយមិនបង្អង់យូរឡើយ។ កន្លែងណាដែលមានរបួស ឬការគំរាមកំហែងដល់អាយុជីវិត អាជ្ញាធរត្រូវបានប្រាប់ឱ្យផ្តល់អាទិភាពខ្ពស់បំផុតដល់ការគាំទ្រសុខភាព និងសង្គ្រោះបន្ទាន់។ ក្រសួងបាននិយាយថា វិធានការទាំងនេះមានគោលបំណងរក្សាសន្តិភាព និងធានាសុវត្ថិភាពកម្រិតខ្ពស់បំផុត សម្រាប់ប្រជាជនថៃដែលរស់នៅតាមតំបន់ព្រំដែន។…
គ្រាន់តែអត់ទឹកកកសោះបានធ្វើឱ្យប៉ូលីសម្នាក់យកកែវគុបទៅស្ត្រីជាអ្នកចាប់ទឹកកករងរបួសបែកក្បាលហូរឈាម
គ្រាន់តែអត់ទឹកកកសោះ បានធ្វើឱ្យប៉ូលីសម្នាក់យកកែវស្រាគុបអ្នកចាប់ទឹកកកម្នាក់បែកក្បាលឈាមហូរ យកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ ————————————————————- (ខេត្តកំពត ) រឿងហួសចិត្តមួយបានកើតឡើង នៅវេលាម៉ោង ១១យប់នាថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០២៦ ដែលស្ថិតនៅ ភូមិអណ្ដូងខ្មែរ សង្កាត់អណ្ដូងខ្មែរក្រុងកំពតខេត្តកំពត ដោយស្ត្រីម្នាក់ដែលមានឈ្មោះថា ទិត្យធូ ជាអ្នកសុីឈ្នួលចាប់ទឹកកក ឱ្យភ្ញៀវតាមកម្មពិធីផ្សេងៗ ត្រូវបានប៉ូលីសម្នាក់ដែលគេស្គាល់ថា ជាសមត្ថកិច្ច បំរើការងារ នៅអធិការនគរបាលក្រុងកំពត ឈ្មោះ ទេព សុខផេង បានគប់កែវស្រាចំកណ្ដាលមុខ បណ្ដាលឱ្យជនរងគ្រោះខាងលើរងរបួសបែកមុខហូរឈាម…
អតីតពលករដែលធ្វើការងារខាងសំណង់ថៃ ចុះឈ្មោះធ្វើតេស្ដវាយតម្លៃទទួលស្គាល់ជំនាញពីមុនដោយឥតគិតថ្លៃ
ក្រសួងការងារអំពាវនាវដល់អតីតពលករដែលធ្វើការងារខាងសំណង់ថៃ ចុះឈ្មោះធ្វើតេស្ដវាយតម្លៃទទួលស្គាល់ជំនាញពីមុនដោយឥតគិតថ្លៃ ———————————————————- ——————- (ភ្នំពេញ ) ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់អតីតពលករមកពីប្រទេសថៃ មកចុះឈ្មោះធ្វើតេស្ដវាយតម្លៃទទួលស្គាល់ជំនាញពីមុន(RPL)ដោយឥតគិតថ្លៃចាប់ពីថ្ងៃនេះតទៅ ដើម្បីបំប្លែងបទពិសោធជាក់ស្តែងឱ្យទៅជាវិញ្ញាបនបត្រទទួលជំនាញផ្លូវការ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងនៅថ្ងៃទី៩ ខែមេសានេះថា ការរៀបចំការធ្វើតេស្ត RPL ជូនដល់អតីតពលករមកពីថៃដោយឥតគិតថ្លៃនេះ ធ្វើឡើងទៅតាមអនុសាសន៍ណែនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍនិងទទួលស្គាល់លើមុខជំនាញអតីតពលករខ្មែរដែលធ្លាប់មានពីមុនមកនៅប្រទេសថៃ។ ប្រភពដដែលបានបន្តថា មុខជំនាញដែលគ្រោងអនុវត្តមានចំនួន៨មុខជំនាញនៅក្នុងវិស័យសំណង់ ដែលពួកគាត់អាចយកទៅប្រើប្រាស់ ដើម្បីទទួលបានឱកាសការងារល្អ និងប្រាក់ចំណូលខ្ពស់ជាងមុន។ ជំនាញទាំង៨នោះរួមមាន…
សាលាដំបូងខេត្តសៀមរាបរៀបចំកម្មពិធីប្រារពអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ
សាលាដំបូងខេត្តសៀមរាប រៀបចំកម្មពិធី ប្រារពអបអរសាទរបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ————————————————– (ខេត្តសៀមរាប ) នៅនាព្រឹកថ្ងៃព្រហស្បត៌ ៧រោច ខែចេត្រ ឆ្នាំម្សាញ់ ព.ស.២៥៦៩ សាលាដំបូង និង អយ្យការអមសាលាដំបូង ខេត្តសៀមរាប បានប្រារព្ធពិធីដើម្បីចូលរួមអបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ក្នុងឆ្នាំមមី អដ្ឋសក័ ពុទ្ឋសករាជ ២៥៦៩ ចុល្លសករាជ១៣៨៩ មហាសករាជ១៩៤៨ នាថ្ងៃអង្គារ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា…
សាលាដំបូងខេត្តតាកែវ និងអយ្យការសាលាដំបូងខេត្តរៀបចំកម្មពិធីសូត្រមន្តចម្រើនព្រះប្ររិត្តដើម្បីទទួលទេវត្តាឆ្នាំថ្មី
សាលាដំបូងខេត្តតាកែវ និងអយ្យការអមសាលាដំបូងខេត្តតាកែវរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ដើម្បីទទួលទេវតាឆ្នាំថ្មី ———————————————————— (ខេត្តតាកែវ) នារសៀលថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ធាម ច័ន្ទពិសិទ្ធ ប្រធានសាលាដំបូងខេត្តតាកែវ និងលោកជំទាវ ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងលោកជំទាវ ព្រមជាមួយ លោក លោកស្រី ចៅក្រម និងព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្រ្តីរាជការនៅសាលាដំបូង និងអយ្យការអមសាលាដំបូងតាកែវទាំងអស់ បាននិមន្តព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្ត ដើម្បីសុំសេចក្តីសុខ សិរីសួស្តី…
សហគមន៍ជនជាតិដើមភាគតិចនៅខេត្តព្រះវិហារប្រទះឃើញឈើជាច្រើនត្រូវបានគេកាប់បំផ្លាញ
សហគមន៍ជនជាតិដើមភាគតិចកួយនៅខេត្តព្រះវិហារ ប្រទះឃើញឈើជាច្រើនត្រូវបានគេកាប់បំផ្លាញ ————————————————— ( ខេត្តព្រះវិហារ ) យោងតាមប្រភពហ្វេសបុករបស់សហគមន៍ជនជាតិដើមភាគតិចគួយប្រចាំភូមិប្រមេរុ បានបង្ហោះនៅថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០១៦ នេះថា សហគមន៍ជនជាតិដើមភាគតិចកួយ យើងសូមប្រកាសដំណឹងបន្ទាន់មួយ នៅតំបន់អូរស្កាចមានបទល្មើសច្រើនដែលចេញជាក្រុម សម្រុកអារ និងដឹកឈើចេញពីតំបន់ស្រុកជាំក្សាន្ត (តំបន់94) នៃដែនជម្រកការពារសត្វព្រៃព្រះរការ មានភាពសកម្មខ្លាំង ដោយកាប់ឈើយ៉ាងអនាធិបតេយ្យ។ ដោយយើងរកឃើញឈើមានឈើគ្រឿង122សន្លឹក សសរ29ដើម ក្ដារ66សន្លឹកប្រមាណ 50m3(ហាសិបម៉ែត្រគឹប) នូវតំបន់អូរស្កាចជិតវាលស្ដៅ។ សហគមន៍យើងស្នើមន្ទីរបរិស្ថានខេត្តព្រះវិហារទប់ស្កាត់ឲ្យបានទាន់ពេលវេលា, ជាពិសេសមន្រ្តីខិលខូចលួចសម្បតិ្តធនធានធម្មជាតិត្រូវតែទទួលទោសមុខច្បាប់ស្ដីពីតំបន់ការពារ។…
ប្រជាពលរដ្ឋរងគ្រោះដីធ្លីខរត្តព្រះវិហារឡើងមកដាក់ញត្តិដើម្បីឱ្យអាជ្ញាធរជួយដោះស្រាយ
ប្រជាពលរដ្ឋរងគ្រោះដីធ្លីខេត្តព្រះវិហារឡើងមកដាក់ញត្តិដើម្បីឱ្យអាជ្ញាធរជួយដោះស្រាយ ———————————————————- (ខេត្តព្រះវិហារ ) យោងតាមប្រភពអាដហុកបានសសេរលើបណ្ដាញសង្គមហ្វេកបុកផ្លូវការរបស់ខ្លួនថា ប្រជាពលរដ្ឋប្រមាណ ៩០នាក់ តំណាងឱ្យគ្រួសាររងគ្រោះដីធ្លីចំនួន ១៤៦គ្រួសារ មកពីភូមិខ្វាំង ឃុំរីករាយ ភូមិឈ្នួន និងភូមិទន្លាប់ ឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ នៅម៉ោង៧ព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ បានឡើងមកជួបជុំគ្នានៅសាលាស្រុករវៀង ដើម្បីដាក់ញត្តិស្វែងរកដំណោះស្រាយពីអាជ្ញាធរស្រុក។ លុះដល់ម៉ោង៧នឹង៤០នាទីព្រឹក នាយករងរដ្ឋបាលសាលាស្រុករវៀង បានអញ្ជើញតំណាងប្រជាពលរដ្ឋឱ្យចូលទៅការិយាល័យរួមមានលោក ឡុំ សែ លោក នុត សុខឿន លោក…
កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បើកប្រតិបត្តិការករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំនៅសណ្ឋាគារស៊ីជី ចាប់ខ្លួនជនល្មើស២២នាក់
———————————————————— (ព្រះសីហនុ) យោងតាមកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការស្រាវជ្រាវ ហើយឈានដល់ការបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំមួយនៅសណ្ឋាគារស៊ីជី សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ដោយចាប់ខ្លួនជនល្មើសជាជនជាតិចិន ជនជាតិវៀតណាម និងខ្មែរសរុប២២នាក់ ហើយដកហូតថ្នាំញៀន សារធាតុផ្សំជាង២០០គីឡូក្រាម ព្រមទាំងវត្ថុតាង និងសម្ភារជាច្រើនទៀត។ ជុំវិញប្រតិបត្តិការបំបែកបទល្មើសគ្រឿងញៀនដ៏ធំនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស, លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត។…
រដ្ឋមន្ត្រីការបរទេសអុរ៉ង់ប្រាប់អារ៉ាប៊ីសាអូឌីតឱ្យបណ្ដេញកងកម្លាំងអាមេរិចចេញពីប្រទេស
រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ប្រាប់អារ៉ាប៊ីសាអូឌីតឱ្យបណ្តេញកងកម្លាំងអាមេរិកចេញពីប្រទេស ——————————————————- ជុំវិញរឿងនេះរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោកAbbas Araghchi នៅថ្ងៃទី៣០ខែមីនាឆ្នាំ២០២៦ បានប្រាប់អារ៉ាប៊ីសាអូឌីតថា ដល់ពេលហើយដើម្បីបណ្តេញកងកម្លាំងអាមេរិកចេញពីប្រទេស។ នៅក្នុងសារបង្ហោះនៅលើបណ្តាញសង្គមX លោកAraghchiនិយាយថា អ៊ីរ៉ង់គោរពអារ៉ាប៊ីសាអូឌីត ហើយចាត់ទុកអារ៉ាប៊ីសាអូឌីតដូចជាប្រទេសបងប្អូនឹងគ្នា។ លោកនិយាយថា ប្រតិបត្តិការរបស់អ៊ីរ៉ង់ មានគោលបំណងវាយប្រហារសត្រូវឈ្លានពាន ដែលមិនគោរពជនជាតិអារ៉ាប់ឬជនជាតិអ៊ីរ៉ង់។ ជាមួយគ្នា ការលើកឡើងរបស់រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់រូបនេះ ធ្វើឡើង៣ថ្ងៃក្រោយយោធាអ៊ីរ៉ង់វាយប្រហារមូលដ្ឋានទ័ពអាកាសអាមេរិកនៅប្រទេសអារ៉ាប៊ីសាអូឌីត។ នៅក្នុងសារដែលបានបង្ហោះ លោកAraghchiក៏បានភ្ជាប់ជាមួយរូបភាពយន្តហោះE-3 Sentryរបស់កងទ័ពអាកាសអាមេរិក ដែលបានខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយរ៉ាដាដែលដំឡើងលើខ្នងយន្តហោះនេះបានធ្លាក់នៅលើដី។ នៅពេលមិនទាន់មានការបញ្ជាក់ជាផ្លូវការពីភាគីអាមេរិក សារព័ត៌មានជាច្រើនបានរាយការណ៍ថា យន្តហោះនេះត្រូវបានបំផ្លាញ…