អាជ្ញាធរខេត្តព្រះសីហនុចុះបង្ក្រាបទីតាំង ស្គេមអនឡាញបានរហូតដល់

អាជ្ញាធរក្រុងព្រះសីហនុ បង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ឃាត់ខ្លួនមនុស្ស ២០នាក់ និងដកហូតសម្ភារអេឡិចត្រូនិចជាច្រើន

——————————————————

(ខេត្តព្រះសីហនុ )  ជុំវិញរឿងនេះកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ បានបើកកិច្ចប្រតិបត្តិការចុះធ្វើរដ្ឋបាលចំហនៅទីតាំងផ្ទះវីឡាមួយកន្លែង និងបានរកឃើញឧបករណ៍អេឡិចត្រូនិចជាច្រើន ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

ជាមួយកិច្ចប្រតិបត្តិការនេះ បានធ្វើឡើងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។

 

ជុំវិញរឿងនេះវត្ថុតាងដែលត្រូវបានដកហូតរួមមាន៖ កុំព្យូទ័រ All-in-oneចំនួន ៣៨គ្រឿង ធុង CPU ចំនួន ០៣គ្រឿង អេក្រង់ (Monitor) ចំនួន ០២គ្រឿង ទូរស័ព្ទដៃ ចំនួន ៥០គ្រឿង។

 

សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សសរុបចំនួន ២០នាក់ (ស្រី ០៩នាក់) ដែលមាន ៣ សញ្ជាតិរួមមាន៖

១. ជនជាតិចិន៖ ចំនួន ០៥នាក់ (ស្រី ០១នាក់)

២. ជនជាតិប៉ាគីស្ថាន៖ ចំនួន ០នាក់ (ស្រី ០២នាក់)

៣. ជនជាតិខ្មែរ៖ ចំនួន ០៧នាក់ (ស្រី ០៦នាក់)

 

បច្ចុប្បន្ន ជនសង្ស័យទាំង ២០នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការទៅតាមផ្លូវច្បាប់៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

Leave a Reply

Your email address will not be published. Required fields are marked *