ប្រភពមេធាវីថា តំណាងអយ្យការអនុញ្ញាតឱ្យលោក កឹម សុខា ទៅជួបម្ដាយរយៈពេល១ម៉ោង ———————————————————–‐– ( ភ្នំពេញ ) ប្រភពមេធាវីលោកកឹមសុខាបានឱ្យវិទ្យុវាយោដឹងថា តំណាងអយ្យការបានអនុញ្ញាតឱ្យលោក កឹម សុខា ទៅជួបម្ដាយដែលកំពុងឈឺធ្ងន់នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ។ លោកមេធាវី ផែង ហេង បានផ្តល់បទសម្ភាសន៍ឱ្យវិទ្យុវាយោថា តំណាងអយ្យការបានអនុញ្ញាតឱ្យលោក កឹម សុខា បានជួបម្តាយរយៈពេល១ម៉ោង ផុតរយៈពេលនេះ លោកនឹងត្រូវបញ្ជូនទៅឃុំខ្លួននៅផ្ទះរបស់លោកវិញ។ បើតាមសំណេរលើបណ្តាញសង្គម លោកមេធាវី ផែង ហេង…
Category: ព័ត៌មានជាតិ
មូលដ្ឋានកងរាជវុធហត្ថស្រុកដងទង់ដឹកនាំដោយលោកឡុងឆានីចុះបង្ក្រាបគ្រឿងញៀនបានជាបន្តបន្ទាប់
មូលដ្ឋានកងរាជអាវុធហត្ថស្រុកដងទង់ដឹកនាំដោយលោក ឡុងឆានី ចុះបង្ក្រាបករណីគ្រឿងញៀនបានជាបន្តបន្ទាប់! ————————————————————- (ខេត្តកំពត ) ជុំវិញរឿងនេះ ករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀននៅវេលាម៉ោង១៥និង៤៥នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត និងសម្របសម្រួលនីតិវិធីដោយ ឯ.ឧ ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត ។ ដោយកម្លាំងមូលដ្ឋានកងរាជវុធហ័ត្ថស្រុកដងទង់ចំនួន០៩នាក់ប្រើប្រាស់ រថយន្ត០១គ្រឿងនិង ម៉ូតូ០៣គ្រឿងដឹងនាំដោយលោកវៈរសេនីយ៍ត្រី ឡុង ឆានី មេបញ្ជាការមូលដ្ឋានអហស្រុកដងទង់ផ្ទាល់តែម្ដង ។…
ប្រជាពលរដ្ឋចំនួន ៦៧គ្រួសារក្នុងស្រុកបន្ទាយមាសដែលរងផលប៉ះពាល់ដោយសារការជីកប្រឡាយរបស់ក្រុមហ៊ុន ជីបម៉ុង មានការសប្បាយរីករាយបន្ទាប់ពីទទួលបានដំណោះស្រាយក្រោមយុទ្ធសាស្ត្រ ឈ្នះ ឈ្នះ របស់អភិបាលខេត្តកំពត ——————————————————— យុទ្ធសាស្ត្រឈ្នះ ឈ្នះ របស់សម្ដេចតេជោនៅតែជាកូនសោរដ៏សំខាន់ក្នុងការសម្របសម្រួលវិវាទក្រៅប្រព័ន្ធតុលាការដែលអភិបាលខេត្តកំពត យកមកដោះស្រាយបញ្ហារយៈពេលជិត ៥ឆ្នាំវិវាទក្រៅប្រព័ន្ធតុលាការប្រមាណជាង ៣ពាន់ករណី ត្រូវបានដោះស្រាយបញ្ចប់។ ជុំវិញរឿងនេះព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានជួបសំណេះសំណាល និងសម្របសម្រួលផលប៉ះពាល់ពីការជីកប្រឡាយរបស់ក្រុមហ៊ុនស៊ីមង់ត៏ ជីបម៉ុង ចំនួន ៦៧គ្រួសារក្នុងស្រុកបន្ទាយមាស ដែលពិធីនេះធ្វើឡើងនៅសាលប្រជុំសាលាស្រុកបន្ទាយមាស។ មានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្ដម…
អភិបាលខេត្តកំពតចុះបង្ក្រាបស្ករសរាប់តោនយកពីថៃបន្លំវិចខ្ចប់បាវវៀតណាម
អភិបាលខេត្តកំពតចុះបង្ក្រាបឃ្លាំងស្ករសខុសច្បាប់ នាំចូលពីថៃតែបែរបន្លំវិចខ្ចប់បាវវៀតណាម (ខេត្តកំពត) មកមើលខាងខេត្តកំពតឯនេះវិញនារសៀលថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៦ នេះ ក្រោមការចុះដោយផ្ទាល់! ពីសំណាក់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំកម្លាំងសមត្ថកិច្ចមន្ត្រីជំនាញ ចុះបង្ក្រាបជាក់ស្តែងនូវទីតាំងស្តុក និងវេចខ្ចប់ទំនិញខុសច្បាប់ដ៏ធំមួយកន្លែង ស្ថិតក្នុងភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ។ ជុំវិញរឿងនេះ ស្ករសជាច្រើនតោនបាននាំចូលពីប្រទេសថៃ បន្លំទៅវិចខ្ចប់សំបកបាវជាផលិងផលរបស់វៀតណាម។ ជាមួយគ្នានេះនៅក្នុងប្រតិបត្តិការចុះឆែកឆេរឃ្លាំងស្តុកទំនិញខាងលើ កម្លាំងសមត្ថកិច្ចបានរកឃើញភស្តុតាងស្ករសជាច្រើនតោននាំចូលពីប្រទេសថៃ ជាច្រើនបាវដែលកំពុងស្តុកទុកស្រាប់។ ដោយក្រុម ក្រុមឈ្មួញបានធ្វើសកម្មភាពផ្ទេរស្ករសពីបាវដើម (ដែលមានឡូហ្គោអក្សរថៃ) មកច្រកក្នុងសំបកបាវថ្មីដែលមានរូបសញ្ញារបស់ប្រទេសវៀតណាមដោយការធ្វើបែបនេះគឺដើម្បីបន្លំភ្នែកសមត្ថកិច្ចក្នុងស្រុក…
មន្ទីរព័ត៏មាមខេត្តព្រះសីហនុ ទទួលការបណ្ដុះបណ្ដាលស្តីពី បច្ចេកទេសនិងវិធីសាស្ត្រផលិតបទយកការណ៍ខ្លីៗផ្ទាល់ពីថ្នាកដឹកនាំក្រសួងព័ត៏មាន
មន្ត្រីមន្ទីរព័ត៌មានខេត្តព្រះសីហនុ ទទួលការបណ្តុះបណ្តាល ស្តពី «បច្ចេកទេស និងវិធីសាស្ត្រផលិតបទយកការណ៍ខ្លី» ផ្ទាល់ពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន …………………………………………………………………….. ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ មន្ទីរព័ត៌មានខេត្តព្រះសីហនុ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «បច្ចេកទេស និងវិធីសាស្ត្រផលិតបទយកការណ៍ខ្លី» ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងទទួលបន្ទុកមន្ទីរព័ត៌មានខេត្តព្រះសីហនុ។ វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីជំនាញមកពីការិយាល័យវិទ្យុ ទូរទស្សន៍ និងទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) សរុបចំនួន ១៥រូប (ក្នុងនោះស្រី…
រដ្ឋបាលខេត្តព្រះសីហនុបើកកិច្ចប្រជុំពិភាក្សាលើកាជំរុញប្រើប្រាសផលិតផលក្នុងស្រុកនិងលើកកម្ពស់ផ្លាកសញ្ញាផលិតផលខេត្ត
រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំពិភាក្សាលើការជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក និងការលើកកម្ពស់ម៉ាកសញ្ញាផលិតផលខេត្ត ———————————————————- (ខេត្តព្រះសីហនុ ) នៅថ្ងៃទី ២៤ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំអគារក្រុមប្រឹក្សាខេត្ត (ជាន់ផ្ទាល់ដី) បានរៀបចំកិច្ចប្រជុំពិភាក្សាដ៏សំខាន់មួយ ស្តីពី «ការជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក ក្នុងខេត្តព្រះសីហនុ»។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម អ៊ឹម សុខធី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ និងលោក មីន កុម្ភៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ។ …
ក្រោយមីយ៉ាន់ម៉ាទំលាក់គ្រាប់ចូលទឹកដីថៃមួយគ្រាប់ពេលនេះសៀមរឹទ្ធបន្តឹងសន្តិសុខតាមព្រំដែន
ក្រោយមុីយ៉ាន់ម៉ាទំលាក់គ្រាប់ចូលទឹកដីថៃមួយគ្រាប់ពេលនេះថៃបញ្ជាឱ្យខេត្តជាប់ព្រំដែនរឹតបន្តឹងវិធានការសន្តិសុខភ្លាមៗ ———————————————————– នាយកដ្ឋាននៃរដ្ឋបាលខេត្ត ក្រោមក្រសួងមហាផ្ទៃថៃ បានចេញបទបញ្ជាបន្ទាន់មួយ ណែនាំដល់ចៅហ្វាយស្រុក និងមន្ត្រីរដ្ឋបាលមូលដ្ឋាន នៅខេត្តជាប់ព្រំដែនថៃ-មីយ៉ាន់ម៉ាចំនួនបួនរួមមានMae Hong Son, Chiang Mai, Chiang RaiនិងTak ឱ្យរឹតបន្តឹងវិធានការសន្តិសុខ តាមដានយ៉ាងដិតដល់នូវការប្រយុទ្ធគ្នា ដែលកំពុងបន្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងផ្តល់ជំនួយ២៤ម៉ោងលើ២៤ម៉ោង ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។ ប្រសិនបើការប្រយុទ្ធគ្នា ប៉ះពាល់ដល់ផ្ទះសម្បែងឬទ្រព្យសម្បត្តិរបស់ប្រជាជន មន្ត្រីត្រូវបានណែនាំឱ្យធ្វើសកម្មភាពឱ្យបានលឿនដោយមិនបង្អង់យូរឡើយ។ កន្លែងណាដែលមានរបួស ឬការគំរាមកំហែងដល់អាយុជីវិត អាជ្ញាធរត្រូវបានប្រាប់ឱ្យផ្តល់អាទិភាពខ្ពស់បំផុតដល់ការគាំទ្រសុខភាព និងសង្គ្រោះបន្ទាន់។ ក្រសួងបាននិយាយថា វិធានការទាំងនេះមានគោលបំណងរក្សាសន្តិភាព និងធានាសុវត្ថិភាពកម្រិតខ្ពស់បំផុត សម្រាប់ប្រជាជនថៃដែលរស់នៅតាមតំបន់ព្រំដែន។…
សាលាដំបូងខេត្តសៀមរាបរៀបចំកម្មពិធីប្រារពអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ
សាលាដំបូងខេត្តសៀមរាប រៀបចំកម្មពិធី ប្រារពអបអរសាទរបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ————————————————– (ខេត្តសៀមរាប ) នៅនាព្រឹកថ្ងៃព្រហស្បត៌ ៧រោច ខែចេត្រ ឆ្នាំម្សាញ់ ព.ស.២៥៦៩ សាលាដំបូង និង អយ្យការអមសាលាដំបូង ខេត្តសៀមរាប បានប្រារព្ធពិធីដើម្បីចូលរួមអបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ក្នុងឆ្នាំមមី អដ្ឋសក័ ពុទ្ឋសករាជ ២៥៦៩ ចុល្លសករាជ១៣៨៩ មហាសករាជ១៩៤៨ នាថ្ងៃអង្គារ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា…
សាលាដំបូងខេត្តតាកែវ និងអយ្យការសាលាដំបូងខេត្តរៀបចំកម្មពិធីសូត្រមន្តចម្រើនព្រះប្ររិត្តដើម្បីទទួលទេវត្តាឆ្នាំថ្មី
សាលាដំបូងខេត្តតាកែវ និងអយ្យការអមសាលាដំបូងខេត្តតាកែវរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ដើម្បីទទួលទេវតាឆ្នាំថ្មី ———————————————————— (ខេត្តតាកែវ) នារសៀលថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ធាម ច័ន្ទពិសិទ្ធ ប្រធានសាលាដំបូងខេត្តតាកែវ និងលោកជំទាវ ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងលោកជំទាវ ព្រមជាមួយ លោក លោកស្រី ចៅក្រម និងព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្រ្តីរាជការនៅសាលាដំបូង និងអយ្យការអមសាលាដំបូងតាកែវទាំងអស់ បាននិមន្តព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្ត ដើម្បីសុំសេចក្តីសុខ សិរីសួស្តី…
ពិធីសម្ភោធបើកការដ្ឋានសាងសង់គម្រោងស្ថាបនាហេដ្ឋារចនា
វិធីសម្ភោធ បើកការដ្ឋានសាងសង់គម្រោងសាងសង់ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសហគមន៍តំបន់ឆ្នេរ —————————————————————- ( ខេត្តកំពត ) នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នេះ បន្ទាប់ពីអញ្ជើញកាត់វិញ្ញាសាប្រឡងចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃរួចមក ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចូលរួម ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសហគមន៍តំបន់ឆ្នេរ ចំនួន ៥ រួមមាន៖ សហគមន៍នេសាទព្រែកត្នោត, ត្រពាំងរពៅ, ត្រពាំងសង្កែ, កំពង់សាមគ្គី (ក្នុងខេត្តកំពត)…