អាជ្ញាធរក្រុងព្រះសីហនុ បង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ឃាត់ខ្លួនមនុស្ស ២០នាក់ និងដកហូតសម្ភារអេឡិចត្រូនិចជាច្រើន —————————————————— (ខេត្តព្រះសីហនុ ) ជុំវិញរឿងនេះកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ បានបើកកិច្ចប្រតិបត្តិការចុះធ្វើរដ្ឋបាលចំហនៅទីតាំងផ្ទះវីឡាមួយកន្លែង និងបានរកឃើញឧបករណ៍អេឡិចត្រូនិចជាច្រើន ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ ជាមួយកិច្ចប្រតិបត្តិការនេះ បានធ្វើឡើងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។ ជុំវិញរឿងនេះវត្ថុតាងដែលត្រូវបានដកហូតរួមមាន៖ កុំព្យូទ័រ All-in-oneចំនួន ៣៨គ្រឿង ធុង…
ផលិតផលខ្មែរខេត្តកំពតកំពុងតែ
ផ្សារផលិតផលខ្មែរខេត្តកំពត បាននិងកំពុងដំណើរការលក់កសិផល ផលិតផលខ្មែរក្នុងស្រុក បន្លែសុវត្ថិភាព ផ្លែឈើ សាច់មាន់ អាហារកែច្នៃនានា និងផលិតផលប្រើប្រាស់ទូទៅ ដែលមានទីតាំងនៅបេនឡានខេត្តកំពត ភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ___________________________ (កំពត)៖ ផ្សារផលិតផលខ្មែរខេត្តកំពត បាននឹងកំពុងដំណើរលក់កសិផល និងផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករ ផលិតករ និងសិប្បករខ្មែរ នៅក្នុងខេត្តកំពត នៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ…
ACU អតីតឧកញ្ញាឡេងចាន់ណា និងបក្ខពួកទទួលស្គាល់ថាបានទទួលលុយពី93លានដុល្លាទៅ98លានដុល្លា
ACU៖ អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួកទទួលស្គាល់ថាបានទទួលប្រាក់ពី៩៣ ទៅ ៩៨លានដុល្លារ ( ភ្នំពែញ) អង្គភាពប្រចាំអំពើពុករលួយ (ACU) បានបញ្ជាក់ថា អ្នកស្រី ឡេង ចាន់ណា, ចាន់ ឃិន, ផុន សាមាន ទទួលស្គាល់ថាបានទទួលប្រាក់ពី ៩៣ ទៅ ៩៨លានដុល្លារ អាម៉េរិក ពីមេ ២៥ ហើយបានយកលុយទាំងនោះ ទិញដីអភិវឌ្ឍគម្រោង ផ្តល់ការប្រាក់ទៅឱ្យមេ…
សត្វប្រើសញីមានផ្ទៃពោះមួយក្បឡត្រូវបានជនអគតិសម្លាប់ក្រោយវង្វេងចូលក្នុងភូមិរបស់អ្នកស្រុក
សត្វប្រើសញីមានផ្ទៃពោះមួយក្បាលត្រូវបានជនអគតិសម្លាប់ក្រោយវង្វេងចូលក្នុងភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ក្នុងខេត្តពោធិ៍សាត់ ខណៈអាជ្ញាធរកំពុងស្រាវជ្រាវ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ………………………………………………………………………… នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញនៃមន្ទីរបរិស្ថាន បានបង្ហាញនូវសោកស្តាយយ៉ាងខ្លាំង បន្ទាប់ពីបានទទួលព័ត៌មានស្តីពីករណីសត្វប្រើសញីមានផ្ទៃពោះមួយក្បាល ដែលមានទម្ងន់ជាង១០០គីឡូក្រាម បានវង្វេងចូលមកក្នុងភូមិឋានរបស់ប្រជាពលរដ្ឋ ក្នុងភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ហើយត្រូវបានបុគ្គលអគតិមួយចំនួន ព្រួតដៃគ្នាវាយសម្លាប់យ៉ាងអយុត្តិធម៌។ សកម្មភាពនេះ មិនត្រឹមតែជាការបំផ្លិចបំផ្លាញធនធានធម្មជាតិ និងសត្វព្រៃដ៏កម្រដែលកំពុងប្រឈមនឹងការផុតពូជប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាអំពើខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ដែលមិនអាចលើកលែងឱ្យបានឡើយ។ នេះបើតាមការបង្ហោះលើទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តពោធិ៍សាត់។ ដោយមានការសហការ និងផ្តល់ព័ត៌មានយ៉ាងយកចិត្តទុកដាក់ពីមន្ត្រីបរិស្ថាន អាជ្ញាធរបានចុះអន្តរាគមន៍ និងបានណែនាំឱ្យយកសាកសពសត្វប្រើសដ៏កម្សត់នោះ…
ប្រភពមេធាវីថាតំណាងអយ្យការអនុញ្ញាត្តិឱ្យលោកកឹមសុខាទៅជួបម្ដាយរយៈពេលមួយម៉ោង
ប្រភពមេធាវីថា តំណាងអយ្យការអនុញ្ញាតឱ្យលោក កឹម សុខា ទៅជួបម្ដាយរយៈពេល១ម៉ោង ———————————————————–‐– ( ភ្នំពេញ ) ប្រភពមេធាវីលោកកឹមសុខាបានឱ្យវិទ្យុវាយោដឹងថា តំណាងអយ្យការបានអនុញ្ញាតឱ្យលោក កឹម សុខា ទៅជួបម្ដាយដែលកំពុងឈឺធ្ងន់នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ។ លោកមេធាវី ផែង ហេង បានផ្តល់បទសម្ភាសន៍ឱ្យវិទ្យុវាយោថា តំណាងអយ្យការបានអនុញ្ញាតឱ្យលោក កឹម សុខា បានជួបម្តាយរយៈពេល១ម៉ោង ផុតរយៈពេលនេះ លោកនឹងត្រូវបញ្ជូនទៅឃុំខ្លួននៅផ្ទះរបស់លោកវិញ។ បើតាមសំណេរលើបណ្តាញសង្គម លោកមេធាវី ផែង ហេង…
មូលដ្ឋានកងរាជវុធហត្ថស្រុកដងទង់ដឹកនាំដោយលោកឡុងឆានីចុះបង្ក្រាបគ្រឿងញៀនបានជាបន្តបន្ទាប់
មូលដ្ឋានកងរាជអាវុធហត្ថស្រុកដងទង់ដឹកនាំដោយលោក ឡុងឆានី ចុះបង្ក្រាបករណីគ្រឿងញៀនបានជាបន្តបន្ទាប់! ————————————————————- (ខេត្តកំពត ) ជុំវិញរឿងនេះ ករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀននៅវេលាម៉ោង១៥និង៤៥នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត និងសម្របសម្រួលនីតិវិធីដោយ ឯ.ឧ ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត ។ ដោយកម្លាំងមូលដ្ឋានកងរាជវុធហ័ត្ថស្រុកដងទង់ចំនួន០៩នាក់ប្រើប្រាស់ រថយន្ត០១គ្រឿងនិង ម៉ូតូ០៣គ្រឿងដឹងនាំដោយលោកវៈរសេនីយ៍ត្រី ឡុង ឆានី មេបញ្ជាការមូលដ្ឋានអហស្រុកដងទង់ផ្ទាល់តែម្ដង ។…
ប្រជាពលរដ្ឋចំនួន ៦៧គ្រួសារក្នុងស្រុកបន្ទាយមាសដែលរងផលប៉ះពាល់ដោយសារការជីកប្រឡាយរបស់ក្រុមហ៊ុន ជីបម៉ុង មានការសប្បាយរីករាយបន្ទាប់ពីទទួលបានដំណោះស្រាយក្រោមយុទ្ធសាស្ត្រ ឈ្នះ ឈ្នះ របស់អភិបាលខេត្តកំពត ——————————————————— យុទ្ធសាស្ត្រឈ្នះ ឈ្នះ របស់សម្ដេចតេជោនៅតែជាកូនសោរដ៏សំខាន់ក្នុងការសម្របសម្រួលវិវាទក្រៅប្រព័ន្ធតុលាការដែលអភិបាលខេត្តកំពត យកមកដោះស្រាយបញ្ហារយៈពេលជិត ៥ឆ្នាំវិវាទក្រៅប្រព័ន្ធតុលាការប្រមាណជាង ៣ពាន់ករណី ត្រូវបានដោះស្រាយបញ្ចប់។ ជុំវិញរឿងនេះព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានជួបសំណេះសំណាល និងសម្របសម្រួលផលប៉ះពាល់ពីការជីកប្រឡាយរបស់ក្រុមហ៊ុនស៊ីមង់ត៏ ជីបម៉ុង ចំនួន ៦៧គ្រួសារក្នុងស្រុកបន្ទាយមាស ដែលពិធីនេះធ្វើឡើងនៅសាលប្រជុំសាលាស្រុកបន្ទាយមាស។ មានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្ដម…
អភិបាលខេត្តកំពតចុះបង្ក្រាបស្ករសរាប់តោនយកពីថៃបន្លំវិចខ្ចប់បាវវៀតណាម
អភិបាលខេត្តកំពតចុះបង្ក្រាបឃ្លាំងស្ករសខុសច្បាប់ នាំចូលពីថៃតែបែរបន្លំវិចខ្ចប់បាវវៀតណាម (ខេត្តកំពត) មកមើលខាងខេត្តកំពតឯនេះវិញនារសៀលថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៦ នេះ ក្រោមការចុះដោយផ្ទាល់! ពីសំណាក់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំកម្លាំងសមត្ថកិច្ចមន្ត្រីជំនាញ ចុះបង្ក្រាបជាក់ស្តែងនូវទីតាំងស្តុក និងវេចខ្ចប់ទំនិញខុសច្បាប់ដ៏ធំមួយកន្លែង ស្ថិតក្នុងភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ។ ជុំវិញរឿងនេះ ស្ករសជាច្រើនតោនបាននាំចូលពីប្រទេសថៃ បន្លំទៅវិចខ្ចប់សំបកបាវជាផលិងផលរបស់វៀតណាម។ ជាមួយគ្នានេះនៅក្នុងប្រតិបត្តិការចុះឆែកឆេរឃ្លាំងស្តុកទំនិញខាងលើ កម្លាំងសមត្ថកិច្ចបានរកឃើញភស្តុតាងស្ករសជាច្រើនតោននាំចូលពីប្រទេសថៃ ជាច្រើនបាវដែលកំពុងស្តុកទុកស្រាប់។ ដោយក្រុម ក្រុមឈ្មួញបានធ្វើសកម្មភាពផ្ទេរស្ករសពីបាវដើម (ដែលមានឡូហ្គោអក្សរថៃ) មកច្រកក្នុងសំបកបាវថ្មីដែលមានរូបសញ្ញារបស់ប្រទេសវៀតណាមដោយការធ្វើបែបនេះគឺដើម្បីបន្លំភ្នែកសមត្ថកិច្ចក្នុងស្រុក…
មន្ទីរព័ត៏មាមខេត្តព្រះសីហនុ ទទួលការបណ្ដុះបណ្ដាលស្តីពី បច្ចេកទេសនិងវិធីសាស្ត្រផលិតបទយកការណ៍ខ្លីៗផ្ទាល់ពីថ្នាកដឹកនាំក្រសួងព័ត៏មាន
មន្ត្រីមន្ទីរព័ត៌មានខេត្តព្រះសីហនុ ទទួលការបណ្តុះបណ្តាល ស្តពី «បច្ចេកទេស និងវិធីសាស្ត្រផលិតបទយកការណ៍ខ្លី» ផ្ទាល់ពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន …………………………………………………………………….. ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ មន្ទីរព័ត៌មានខេត្តព្រះសីហនុ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «បច្ចេកទេស និងវិធីសាស្ត្រផលិតបទយកការណ៍ខ្លី» ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងទទួលបន្ទុកមន្ទីរព័ត៌មានខេត្តព្រះសីហនុ។ វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីជំនាញមកពីការិយាល័យវិទ្យុ ទូរទស្សន៍ និងទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) សរុបចំនួន ១៥រូប (ក្នុងនោះស្រី…
ពលរដ្ឋសហគមន៍កោះមាសបន្តដាក់ញត្តិនៅរដ្ឋសភាសុំអន្តរាគមន៍ដោះស្រាយវុវាទដីធ្លី
ពលរដ្ឋសហគមន៍កោះមាស បន្តដាក់ញត្តិនៅរដ្ឋសភា សុំអន្តរាគមន៍ដោះស្រាយវិវាទដីធ្លី (អត្ថបទដោយ៖ ពូ សូរាជីនី) ប្រជាពលរដ្ឋប្រមាណជិត ១០០នាក់ តំណាងឱ្យ ១៦៨គ្រួសារ នៃសហគមន៍កោះមាស ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងស្រុកកៀនស្វាយ ខេត្តកណ្តាល នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បាននាំគ្នាទៅដាក់ញត្តិនៅរដ្ឋសភា ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពីតំណាងរាស្ត្រ ជួយដោះស្រាយវិវាទដីធ្លីដ៏អូសបន្លាយជាច្រើនឆ្នាំជាមួយក្រុមហ៊ុន ឃុន សៀ អ៊ីមផត អិចផត ខណៈពលរដ្ឋអះអាងថា ពួកគាត់បានរស់នៅ និងអាស្រ័យផលលើដីនេះដោយស្របច្បាប់។ ជាមួយគ្នានេះតំណាងប្រជាសហគមន៍កោះមាស លោក…