រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំពិភាក្សាលើការជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក និងការលើកកម្ពស់ម៉ាកសញ្ញាផលិតផលខេត្ត ———————————————————- (ខេត្តព្រះសីហនុ ) នៅថ្ងៃទី ២៤ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំអគារក្រុមប្រឹក្សាខេត្ត (ជាន់ផ្ទាល់ដី) បានរៀបចំកិច្ចប្រជុំពិភាក្សាដ៏សំខាន់មួយ ស្តីពី «ការជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក ក្នុងខេត្តព្រះសីហនុ»។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម អ៊ឹម សុខធី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ និងលោក មីន កុម្ភៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ។ …
Category: ព័ត៌មានសេដ្ឋកិច្ច
អតីតពលករដែលធ្វើការងារខាងសំណង់ថៃ ចុះឈ្មោះធ្វើតេស្ដវាយតម្លៃទទួលស្គាល់ជំនាញពីមុនដោយឥតគិតថ្លៃ
ក្រសួងការងារអំពាវនាវដល់អតីតពលករដែលធ្វើការងារខាងសំណង់ថៃ ចុះឈ្មោះធ្វើតេស្ដវាយតម្លៃទទួលស្គាល់ជំនាញពីមុនដោយឥតគិតថ្លៃ ———————————————————- ——————- (ភ្នំពេញ ) ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់អតីតពលករមកពីប្រទេសថៃ មកចុះឈ្មោះធ្វើតេស្ដវាយតម្លៃទទួលស្គាល់ជំនាញពីមុន(RPL)ដោយឥតគិតថ្លៃចាប់ពីថ្ងៃនេះតទៅ ដើម្បីបំប្លែងបទពិសោធជាក់ស្តែងឱ្យទៅជាវិញ្ញាបនបត្រទទួលជំនាញផ្លូវការ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងនៅថ្ងៃទី៩ ខែមេសានេះថា ការរៀបចំការធ្វើតេស្ត RPL ជូនដល់អតីតពលករមកពីថៃដោយឥតគិតថ្លៃនេះ ធ្វើឡើងទៅតាមអនុសាសន៍ណែនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍនិងទទួលស្គាល់លើមុខជំនាញអតីតពលករខ្មែរដែលធ្លាប់មានពីមុនមកនៅប្រទេសថៃ។ ប្រភពដដែលបានបន្តថា មុខជំនាញដែលគ្រោងអនុវត្តមានចំនួន៨មុខជំនាញនៅក្នុងវិស័យសំណង់ ដែលពួកគាត់អាចយកទៅប្រើប្រាស់ ដើម្បីទទួលបានឱកាសការងារល្អ និងប្រាក់ចំណូលខ្ពស់ជាងមុន។ ជំនាញទាំង៨នោះរួមមាន…
វិថីអាហារក្រុងកំពតត្រៀមស្វាគមន៍ ភ្ញៀវទេសចរមកលេងកម្សាន្តថ្ងៃចូលឆ្នាំខាងមុខនេះ
វិថីអាហារក្រុងកំពតត្រៀមស្វាគមន៍យ៉ាងកក់ក្តៅជូនដល់ភ្ញៀវជាតិអន្តរជាតិក្នុងពិធីបុណ្យចូលឆ្នាំថ្មីនាពេលខាងមុខ “””””””””””””””””””””””””””””””””””””” នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមបណ្ឌិតម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តបានដឹកនាំកិច្ចប្រជុំនារសៀលថ្ងៃទី 19 ខែមីនាឆ្នាំ 2026 ម្សិលមិញនេះ។ ក្នុងឱកាសនៃកិច្ចប្រជុំនោះ ឯកឧត្តមអភិបាលខេត្ត បានផ្តល់ការណែនាំដល់មន្ទីរជំនាញពាក់ព័ន្ធ ឱ្យសិក្សារៀបចំបញ្ជីមុខម្ហូបអាហារជាបឋមឱ្យបានចំនួនជាង ៦០មុខ សម្រាប់ដាក់ឱ្យបងប្អូនអាជីវករលក់ដូរនៅក្នុងវិថីអាហារនេះ។ អ្វីដែលពិសេសបំផុតនោះ ក្នុងចំណោមមុខម្ហូបទាំងនោះ ក៏មានការដាក់បញ្ចូលនូវប្រភេទនំខ្មែរដែលមានលក្ខណៈប្រពៃណីជាតិ នំដែលជាអត្តសញ្ញាណប្រចាំខេត្តកំពត ព្រមទាំងអាហារដែលមានប្រវត្តិយូរលង់ និងមានទំនៀមទម្លាប់ទាក់ទងនឹងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីបង្ហាញដល់ភ្ញៀវទេសចរឱ្យបានស្គាល់កាន់តែច្បាស់ពីមរតកម្ហូបអាហារខ្មែរ។ ការបង្កើតវិថីអាហារនេះ មិនត្រឹមតែជាការបង្កើតតំបន់កម្សាន្តថ្មីមួយទៀតក្នុងក្រុងកំពតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចូលរួមលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ និងជាការអភិរក្សនូវម្ហូបអាហារដែលជាទំនៀមទម្លាប់ជាតិ តាមរយៈការរៀបចំឱ្យមានរបៀបរៀបរយ សោភ័ណភាព និងធានាបាននូវអនាម័យខ្ពស់។ ឆ្លៀតក្នុងឱកាសនេះ…
មិនប្លែកមិនម៉ែនខេត្តកំពតទេ រូបសំណាកបាតដៃ និងវិថីអាហារសមិទ្ធផលទាំងនេះសង្ឃឹមថាទាក់ទាញភ្ញៀវទេសចរមកលេងខេត្តកំពតកាន់តែច្រើនឡើងៗ
មិនប្លែកមិនម៉ែនខេត្តកំពតនោះទេ រូបសំណាកបាតដៃ និង វិថីអាហារសមិទ្ធផលថ្មីទាំងនេះ និងទាក់ទាញភ្ញៀវទេសចរមកលេងខេត្តកំពតកាន់តែច្រើនឡើងៗ ———————————————————— (ខេត្តកំពត ) ខេត្តកំពតជាខេត្តមួយស្ថិតនៅទិសនារតីនៃប្រទេសកម្ពុជាហើយ ក៍ជាខេត្តមួយក្នុងចំណោមខេត្តដែលស្ថិតនៅជាប់មាត់សមុទ្រដ៍ទៃផងដែររួមមាន ខេត្តកែប ខេត្តព្រះសីហនុ និង ខេត្តកោះកុង ។ លើសពីនេះ កន្លែងទេសចរជាច្រើនសំខាន់ៗបានទាក់ទាញភ្ញៀវទេសចរ មកលេងកំសាន្តមានដូចជា រមណីយដ្ឋានដូងទេ រមណីយដ្ឋាន ទឹកធ្លាក់តាដា រមណីយដ្ឋានទឹកឈូរ រមណីយដ្ឋានម្លិច រមណីយដ្ឋានជ្រលងភ្នំក្រហម សេះសមុទ្របាញ់ទឹកយ៉ាងសង្ហា នាឡិការដែលធំ និងទឹករាំអមដោយចង្វាក់បទភ្លេងជាដើម ។ ទីកន្លែងទាំងនេះបានធ្វើឱ្យខេត្តកំពត ពោពេញទៅដោយកន្លែងសំរាប់ទាក់ទាញភ្ញៀវទេសចរជាតិ…
ភូមិចំនួន១១ ក្នុងឃុំជ័យធំ និងឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ត្រូវបានបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យជូនប្រជាពលរដ្ឋ
ខេត្តកណ្តាល៖ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចំនួន១១ភូមិ ស្មើនឹង ១៥ ៧២៣ក្បាលដី រួមមាន៖ភូមិជ័យធំ ភូមិជ័យតូច ភូមិព្រែកថ្មី ភូមិជ្រៃលាស់ ភូមិតាគាត់លិច ភូមិភាគាត់កើត ឃុំជ័យធំ ភូមិជន្លឹង ភូមិតាំងឫស្សី ភូមិទ្រា និងភូមិរកាទី១ភូមិរកាទី២ ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ថា៖ ការបិទផ្សាយសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនេះគឺមានសារៈសំខាន់ដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដីមកពិនិត្យផ្ទៀងផ្ទាត់មើលពីភាពត្រឹមត្រូវពិតប្រាកដលើដីរបស់ខ្លួន មុននឹងចេញប័ណ្ណកម្មសិទ្ធិជូន នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥…
ក្រសួងការងារបង្ហាញអំពីឱកាសការងារនៅ តែមានបន្តសម្រាប់ផ្តល់ជូនអតីតពលករពីប្រទេសថៃ
កាលពីចុងខែវិច្ឆិកាកន្លងនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអោយដឹងថា ឱកាសការងារចំនួន ៨៦,៨៩១ កន្លែង នៅទូទាំងរាជធានី-ខេត្ត ទាំង២៥ កំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូនអតីតពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ។ ឱកាសការងារទាំងនោះ ស្ថិតនៅក្នុងវិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម ហើយឱកាសការងារដែលមានច្រើនជាងគេ គឺនៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកណ្ដាល ខេត្តតាកែវ និងខេត្តស្វាយរៀង។ ជាមួយគ្នានេះ ក្រសួងការងារ ក៏បានឱ្យដឹងដែរថា គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២៥នេះ បងប្អូនអតីតពលករត្រឡប់មកពីថៃប្រមាណជិត ២៩ម៉ឺននាក់ បានទទួលការងារធ្វើសម្រាប់ការងារនៅក្នុងប្រព័ន្ធ។ដោយឡែក…
ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែ
(ភ្នំពេញ) នាព្រឹកថ្ងៃពុធ ៦កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក អគ្គលេខាធិការរង នៃគណ:កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងជាមេបញ្ជាការរងអចិន្ត្រៃយ៍ នៃគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ បានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែវិច្ឆិកា របស់នាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងផ្សព្វផ្សាយអនុក្រឹត្យស្តីពីឯកសណ្ឋានសញ្ញាសម្គាល់…