———————————————————— (ព្រះសីហនុ) យោងតាមកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការស្រាវជ្រាវ ហើយឈានដល់ការបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំមួយនៅសណ្ឋាគារស៊ីជី សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ដោយចាប់ខ្លួនជនល្មើសជាជនជាតិចិន ជនជាតិវៀតណាម និងខ្មែរសរុប២២នាក់ ហើយដកហូតថ្នាំញៀន សារធាតុផ្សំជាង២០០គីឡូក្រាម ព្រមទាំងវត្ថុតាង និងសម្ភារជាច្រើនទៀត។ ជុំវិញប្រតិបត្តិការបំបែកបទល្មើសគ្រឿងញៀនដ៏ធំនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស, លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត។…
Category: ព័ត៌មានសន្តិសុខសង្គម
កងរាជវុធហត្ថខេត្តកំពតចាប់មនុស្ស4នាក់ពាក់ព័ន្ធគ្រឿងញៀន នៅស្រុកទឹកឈូរ
(ខេត្តកំពត ) ដោយអនុវត្តតាមបទបញ្ជា លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត និងសម្របសម្រួលនីតិវិធី ឯកឧត្តម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពត។ នៅវេលាម៉ោង ១៤:២០នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃមន្ទីរស្រាវជ្រាវបង្ក្រាបបទល្មើសនិងកម្លាំងអង្គភាពនគរបាលយុត្តិធម៌ ដឹកនាំដោយលោក អនុសេនីយ៍ទោ ធឹង យឿន នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបមុខសញ្ញាជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិដូង ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត។ ជុំវិញរឿងនេះសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យ បានចំនួនចំនួន០៤នាក់៖…
ប្តីប្រពន្ធឌុបគ្នាចេញពីឱ្យគ្រូទស្សទាយត្រូវបានជួបគ្រោះថ្នាក់ស្លាប់និងរងរបួសធ្ងន់
ប្តីប្រពន្ធឌុបគ្នាចេញពីវត្តដើម្បីឱ្យគ្រូទស្សទាយវិញត្រូវឡានបុកស្លាប់និងរងរបួសធ្ងន់ ———————————————————- ( ខេត្តកំពត ) ប្តីប្រពន្ធមួយគូរបានធ្វើដំណើរដោយម៉ូតូ១គ្រឿង បានដឹកគ្នាចេញពីវត្តចំបុីដើម្បី មើលជោគតារាសី និងទស្សទាយឱ្យខ្លួន រួចក៍លោកគ្រូទាយក៍បានមើលទៅឃើញថាអ្នកទាំងពីរមានគ្រោះថ្នាក់ហើយ ត្រូវនិមន្តលោករំដោះគ្រោះកាចនេះចេញ ។
ឃាតកម្មសម្លាប់នៅស្រុកស្វាយលើខេត្តសៀមរាបបណ្ដាលឱ្យមនុស្សម្នាក់បានស្លាប់ភ្លាមៗ
ឃាតកម្មបាញ់សម្លាប់នៅស្រុកស្វាយលើខេត្តសៀមរាបបណ្ដាលឱ្យមនុស្សម្នាក់បានបាត់បង់ជីវិតភ្លាមៗ —————————————————————- (ខេត្តសៀមរាប ) បុរសម្នាក់បានស្លាប់ភ្លាមៗក្រោយពីត្រូវជនសង្ស័យបានបាញ់សម្លាប់នៅមុខផ្ទះរបស់ខ្លួន។ ដោយអំពើឃាតកម្មនេះបានកើតឡើង ចំណុចមុខផ្ទះជនរងគ្រោះ ភូមិបិតផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប នៅវេលាម៉ោង ០៨និង៤០ នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះបើតាមព័ត៌មានបឋម។ ជុំវិញរឿងនេះសមត្ថកិច្ចខេត្តសៀមរាបបានប្រាប់អង្គភាពសារព័ត៌មាន អច្ឆរិយៈកីឡាធីវី ថា ករណីឃាតកម្មបង្កឡើងដោយ ជនសង្ស័យឈ្មោះ ញឹម ម៉ៅ ហៅសាក់ ភេទប្រុស…
ផ្សារសាមគ្គីក្រុងកំពតពីមុនគ្មានសណ្ដាប់ធ្នាប់មកដល់ពេលនេះមានរបៀបរៀបរយប្រើជាងមុនក្រោយយកចិត្តទុកដាក់រៀបចំឡើងវិញ
ផ្សារសាមគ្គីក្រុងកំពតពីមុនគ្មានសណ្ដាប់ធ្នាប់ ពេលនេះរាងគ្រាន់បើបន្តិច ក្រោយមានការយកចិត្តទុកដាក់ការរៀបចំសណ្តាប់ធ្នាប់ដើម្បីសោភ័ណភាពក្នុងក្រុងកំពត “””””””””””””””””””””””””” ការខិតខំកែលំអរសោភណ័ភាពនិងរៀបចំសណ្តាប់ធ្នាប់ជុំវិញបរិវេណផ្លូវផ្សារសាមគ្គីទីរួមខេត្តកំពតគឺជាកិច្ចការអាទិភាពមួយដែលអ្នកគ្រប់គ្រងផ្សារនិងរដ្ឋបាលខេត្តកំពត កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីប្រែក្លាយទីក្រុងនេះឱ្យទៅជា “ទីក្រុងទេសចរណ៍ស្អាតអាស៊ាន”។ យោងតាមសកម្មភាពចុងក្រោយក្នុងខែមីនា ឆ្នាំ២០២៦ នេះ ការរៀបចំត្រូវបានពង្រឹងលើចំណុចសំខាន់ៗជាច្រើនដូចខាងក្រោម៖ ១. ការរៀបចំសណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈទាំងនៅក្នុងផ្សារនិងនៅលើផ្លូវសាធារណ:ជុំវិញផ្សារឲ្យមានសុវត្ថិភាពនិងរបៀបរៀបរយល្អជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរ។ – ការពង្រឹងសន្តិសុខទូទាំងខេត្តជារួម: ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានណែនាំដល់អាជ្ញាធរក្រុង និងស្រុកទាំង៩ ឱ្យយកចិត្តទុកដាក់ខ្ពស់លើការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរ។ និយាយដោយឡែកការយកចិត្តទុកដាក់របស់អ្នកគ្រប់គ្រងផ្សារសាមគ្គីនាពេលបច្ច្ចុប្ប្ន្នន្នគឺ ដោយបានសហការជាមួយកំលាំងសមត្ថកិច្ចសណ្តាប់ក្រុងនិងអាជ្ញាធរមូលដ្ឋាន គេឃើញទិដ្ឋភាពនៃការរៀបចំសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពទាំងនៅក្នុងផ្សារទាំងលើផ្លូវសារធារណ:ជុំវិញផ្សារឃើញថាមានរបៀបរៀបរយគួរជាទីចាប់អារម្មណ៍ពីសំណាក់មហាជននិងភ្ញៀវទេសចរផងដែរ៕ ដោយប្រាក់សារិទ្ធ អច្ឆរិយកីឡា…
កូរ៉េខាងជើងបាញ់សាកល្បង Missileដប់គ្រាប់ទៅសមុទ្រជប៉ុន ខណៈដែលសមយុទ្ធកូរ៉េខាងត្បូងជាមួយអាមេរិចរួមគ្នាទ្រង់ទ្រាយធំ
កូរ៉េខាងជើង ប្រហែលជាចង់សាកជាមួយ អាមេរិចដូចអេរ៉ង់ដែរហើយមើលទៅ បានជាបាញ់សាកល្បងកាំជ្រួចប៉ាលីស្ទិកជាង ១០ដើម ឆ្ពោះទៅសមុទ្រជប៉ុន —————————————– ជុំវិញរឿងនេះស្របពេលដែលសហរដ្ឋអាមេរិច កំពុងធ្វើសមយុទ្ធរួមគ្នា ជាមួយកូរ៉េខាងត្បូងនៅចុងសប្ដាហ៍នេះ មកមើលខាងកូរ៉េខាង ជើងប្រហែលជាអផ្សុកណាស់ហើយមើលទៅ បានបាញ់សាកល្បង មុីសសុីលប៉ាលីស្ទិក ជាង១០គ្រាប់ឆ្ពោះសំដៅ ទៅសមុទ្រជប៉ុន ដែលមានចំងាយត្រឹមតែ ៣៥០គីឡូម៉ែត្រប៉ុណ្ណោះពី ប្រទេសកូរ៉េ ខាងត្បូង នៅថ្ងៃសៅរ៍ទី ១៤ខែ មីនា ឆ្នាំ ២០២៦នេះ ។ ជុំវិញរឿងនេះដែរ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានឱ្យដឹងដែរថា កូរ៉េខាងជើងបានបាញ់មុីសសុីលនៅវេលាម៉ោង១ រសៀល…
ជនជាតិប៉ាគីស្ថាន4នាក់ត្រូវបានកម្លាំងស្នងការរងអន្តោប្រវេសន៍ឃាត់ខ្លួន
ជនជាតិប៉ាគីស្ថាន 4 នាក់ត្រូវបានកម្លាំងការិយាល័យអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តឃាត់ខ្លួន “””””””””””””””””””””””””””””””””””””””””” ខេត្តកំពត÷ លោកវរ:សេនីយ៍ឯក ស៊ងប៊ុណ្ណាត ស្នងការរងនិងជានាយការិយាលយ័អន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យអ្នកពត៌មសនយើងដឹងកាលពីព្រឹកថ្ងៃទី១២ខែមីនាឆ្នាំ២០២៦នេះថា: ក្រោមការចង្អុលបញ្ជារបស់លោកឧត្តមសេនីយទោ ម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការខេត្ត កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី បានចុះស៊ើបអង្កេតស្រាវជ្រាវនិងធ្វើការឃាត់ខ្លួនជនជាតិប៉ាគីស្ថានចំនួន 4 នាក់ពីបទលួចស្នាក់នៅខុសច្បាប់(លើសទិដ្ឋាការ)នៅចំណុចភូមិអូតូច សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត កាលពីវេលាម៉ោង 10:30 នាទីព្រឹកនាទីព្រឹកថ្ងៃទី 11 ខែមីនា ឆ្នាំ២០២៦ ថ្មីៗនេះនាំមកកាន់ការិយាល័យអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តដើម្បីធ្វើការសាកសួរ។ លោកនាយការិយាល័យបានបន្តទៀតថា: ជនបរទេសទាំងបួននាក់ជាជនជាតិប៉ាគីស្ថាននោះរួមមានឈ្មោះដូចខាងក្រោម÷ ១- ឈ្មោះHUSSAIN MUZAMIL.ភេទប្រុស…
ក្មេងស្រីស្រស់ស្អាតដែលបានបាត់ខ្លួនត្រូវបានរកឃើញហើយតែមិនម៉ែនជាករណីចាប់ជំរិតទារប្រាក់ទេ
ក្មេងស្រីដែលខលមកម្ដាយរួចនិយាយថា ឱ្យរកលុយ ចំនួន២៥០០ដុល្លាដើម្បីលោះខ្លួននោពេលនេះត្រូវបានកម្លាំងអគ្គស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជូនទៅមណ្ឌលកែរប្រែបន្សាបគ្រឿងញៀនហើយ ( រាជធានីភ្នំពេញ ) បងប្អូនប្រិយមិត្តជាទីមេត្រី ក្រោយពីអច្ឆរិយកីឡា ធីវី បានទទួលសេចក្តីរាយការណ៍ ពីម្ដាយជនរងគ្រោះ កាលពីយប់ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៦ ថា កូនរបស់គាត់បានបាត់ក្រោយពីបានចាកចេញពីខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី ៩ ខែ មីនា បានធ្វើដំណើរ ឆ្ពោះទៅរាជធានីភ្នំពេញ ដើម្បីដើរលេង ។ ក្រោយមកលុះដល់ព្រឹកថ្ងៃទី…
ភូមិចំនួន១១ ក្នុងឃុំជ័យធំ និងឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ត្រូវបានបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យជូនប្រជាពលរដ្ឋ
ខេត្តកណ្តាល៖ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចំនួន១១ភូមិ ស្មើនឹង ១៥ ៧២៣ក្បាលដី រួមមាន៖ភូមិជ័យធំ ភូមិជ័យតូច ភូមិព្រែកថ្មី ភូមិជ្រៃលាស់ ភូមិតាគាត់លិច ភូមិភាគាត់កើត ឃុំជ័យធំ ភូមិជន្លឹង ភូមិតាំងឫស្សី ភូមិទ្រា និងភូមិរកាទី១ភូមិរកាទី២ ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ថា៖ ការបិទផ្សាយសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនេះគឺមានសារៈសំខាន់ដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដីមកពិនិត្យផ្ទៀងផ្ទាត់មើលពីភាពត្រឹមត្រូវពិតប្រាកដលើដីរបស់ខ្លួន មុននឹងចេញប័ណ្ណកម្មសិទ្ធិជូន នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥…