មូលដ្ឋានកងរាជអាវុធហត្ថស្រុកដងទង់ដឹកនាំដោយលោក ឡុងឆានី ចុះបង្ក្រាបករណីគ្រឿងញៀនបានជាបន្តបន្ទាប់!
————————————————————-

(ខេត្តកំពត ) ជុំវិញរឿងនេះ ករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀននៅវេលាម៉ោង១៥និង៤៥នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត និងសម្របសម្រួលនីតិវិធីដោយ ឯ.ឧ ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត ។
ដោយកម្លាំងមូលដ្ឋានកងរាជវុធហ័ត្ថស្រុកដងទង់ចំនួន០៩នាក់ប្រើប្រាស់ រថយន្ត០១គ្រឿងនិង ម៉ូតូ០៣គ្រឿងដឹងនាំដោយលោកវៈរសេនីយ៍ត្រី ឡុង ឆានី មេបញ្ជាការមូលដ្ឋានអហស្រុកដងទង់ផ្ទាល់តែម្ដង ។
បានចុះប្រតិបត្តិការបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រើវិធានញុះញង់ នៅចំណុចភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។
ជុំវិញរឿងនេះកម្លាំងបានឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់មានឈ្មោះដូចខាងក្រោម
១. ឈ្មោះ អេង ឯម ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ រស់នៅភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្ដកំពត (ជួញដូរគ្រឿងញៀន)។
២. ឈ្មោះ វ៉ាន់ ពៅ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។
៣. ឈ្មោះ មាស រ៉ា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរបើកបរ រស់នៅភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្ដកំពត។
ជាមួយគ្នានេះវត្ថុតាងចាប់យករួមមានគ្រឿងញៀនចំនួន០២កញ្ចប់(១កញ្ចប់តូចនិង១កញ្ចប់ធំ ព្រមជាមួុយម៉ូតូចំនួន១គ្រឿងទូរស័ព្ទដៃចំនួន៣គ្រឿង ឧបករណ៍ជក់គ្រឿងញៀនចំនួនមួុយ ។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងខាងលើត្រូវបានឃាត់ខ្លួនបញ្ជូនទៅមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពត ដើម្បីចាត់ការតាមនីតិវិធី ៕