ឯកឧត្ដមតំណាងរាស្ត្រមណ្ឌលខេត្តកំពត ទទួលពាក្យបណ្តឹងសុំអន្តរាគមន៍សុំជំនួយរកយុត្ថិធម៏ រឿងរំលោភដីធ្លីដែលពលរដ្ឋទាំង១៧គ្រួសារត្រូវបានគេរំលោភបំពាន —————————————————-‐—– (ខេត្តកំពត) ឯកឧត្តម វ៉ាន់ ដារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពត និងជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹកនិងឧតុនិយម នៃរដ្ឋសភា (គណៈកម្មការទី៣) នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២ ០២៦ ឯកឧត្ដមបានទទួលពាក្យបណ្តឹង សុំកិច្ចអន្តរាគមន៍ពីប្រជាពលរដ្ឋចំនួន ១៧គ្រួសារដែលបានដាក់ ពាក្យស្នើសុំជំនួយ ដើម្បីស្វែងរកយុត្តិធម៌ ក្រោយពួកគាត់បានរងការរំលោភបំពានលើដីធ្លី។ បន្ទាប់ពីទទួលពាក្យបណ្តឹងឯកឧត្តមបានចុះទៅពិនិត្យទីតាំងដីជាក់ស្តែង…
ពិធីសម្ភោធបើកការដ្ឋានសាងសង់គម្រោងស្ថាបនាហេដ្ឋារចនា
វិធីសម្ភោធ បើកការដ្ឋានសាងសង់គម្រោងសាងសង់ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសហគមន៍តំបន់ឆ្នេរ —————————————————————- ( ខេត្តកំពត ) នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នេះ បន្ទាប់ពីអញ្ជើញកាត់វិញ្ញាសាប្រឡងចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃរួចមក ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចូលរួម ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសហគមន៍តំបន់ឆ្នេរ ចំនួន ៥ រួមមាន៖ សហគមន៍នេសាទព្រែកត្នោត, ត្រពាំងរពៅ, ត្រពាំងសង្កែ, កំពង់សាមគ្គី (ក្នុងខេត្តកំពត)…
កងរាជវុធហត្ថខេត្តកំពតចាប់មនុស្ស4នាក់ពាក់ព័ន្ធគ្រឿងញៀន នៅស្រុកទឹកឈូរ
(ខេត្តកំពត ) ដោយអនុវត្តតាមបទបញ្ជា លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត និងសម្របសម្រួលនីតិវិធី ឯកឧត្តម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពត។ នៅវេលាម៉ោង ១៤:២០នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃមន្ទីរស្រាវជ្រាវបង្ក្រាបបទល្មើសនិងកម្លាំងអង្គភាពនគរបាលយុត្តិធម៌ ដឹកនាំដោយលោក អនុសេនីយ៍ទោ ធឹង យឿន នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបមុខសញ្ញាជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិដូង ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត។ ជុំវិញរឿងនេះសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យ បានចំនួនចំនួន០៤នាក់៖…
រដ្ឋបាលខេត្តបន្ទាយមានជ័យចេញមុខមកបញ្ជាក់សារជាថ្មីរឿងធ្វើផ្ទះឱ្យជនភៀសសឹក
រដ្ឋបាលខេត្តបន្ទាយមានជ័យ ចេញមកបញ្ជាក់ករណី រដ្ឋាភិបាលបានរៀបចំដី និងផ្ទះជូនដល់ប្រជាពលរដ្ឋភៀសសឹកដែលរងគ្រោះ ដោយសារយោធាថៃហ៊ុំព័ទ្ធដីធ្លីនៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ថាមិនមែនជាថ្នូរនៃការដោះដូរជាមួយដីរបស់បងប្អូន ដែលបានបាត់បង់ដោយសារទាហានថៃហ៊ុំព័ទ្ធយកនោះទេ ប៉ុន្តែគឺជាការរៀបចំឱ្យរស់នៅជាបណ្តោះអាសន្នតែប៉ុណ្ណោះនេះបើយោងតាមសេចក្តីប្រកាសព័ត៌មានថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៦ ————————————————————– (បន្ទាយមានជ័យ ) ជុំវិញបញ្ហានេះ នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែល របសើ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យមានបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសា យោធាថៃហ៊ុំព័ទ្ធបន្លាលួស ដាក់ទូកុងតឺន័រយកដីធ្លី ផ្ទះសម្បែងដែលមិនអាចចូលទៅរស់នៅលើទីតាំងដីរបស់ខ្លួនបាន មានដូចជាភូមិជោគជ័យភូមិព្រៃចាន់ ស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងភូមិសាមគ្គី ភូមិត្រពាំងសំរោង…
ហេតុអ្វីបានជាប្រជាជនខ្មែរតែងយកឧបករណ៏ប្រើប្រាស់ប្រពៃណីបុរាណមកតាំងនៅទីតាំងប្រារពពិធីសង្ក្រាន្ត
ហេតុអ្វីប្រជាជនខ្មែរតែងយកឧបករណ៍ប្រើប្រាស់បែបប្រពៃណីផ្សេងៗមកដាក់តាំងនៅលើឆាកឬទីតាំងប្រារព្ធពិធីសង្ក្រាន្ត? ជុំវិញរឿងនេះការយកឈ្នាង អង្រុត ល្អី កញ្ជើ និងឧបករណ៍ប្រើប្រាស់បែបប្រពៃណីផ្សេងៗ មកតាំងលម្អក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ មិនមែនជារឿងចៃដន្យឡើយ ប៉ុន្តែវាមានអត្ថន័យយ៉ាងជ្រាលជ្រៅទាក់ទងនឹងវប្បធម៌ និងស្មារតីជាតិ។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា។ នៅក្នុងនោះលោកបានបញ្ជាក់អត្ថន័យសំខាន់៤យ៉ាងដូចខាងក្រោម៖ ១. ការរំលឹកពីអត្តសញ្ញាណ និងឫសគល់ ឧបករណ៍ទាំងនេះជាតំណាងឱ្យ “ជីវភាពកសិកម្ម” ដែលជាគ្រឹះនៃសង្គមខ្មែរតាំងពីបុរាណកាល។ ការតាំងលម្អបែបនេះ គឺជាការបង្ហាញពីមោទនភាពចំពោះដូនតានិងការរំលឹកដល់កូនចៅជំនាន់ក្រោយឱ្យស្គាល់ពីឧបករណ៍ប្រើប្រាស់ពិតៗរបស់ខ្មែរ មិនឱ្យភ្លេចឫសគល់ខ្លួនឯង បើទោះបីជាបច្ចុប្បន្នមានសម្ភារៈទំនើបៗជំនួសក៏ដោយ។ ២. និមិត្តរូបនៃភាពសម្បូរសប្បាយ ក្នុងជំនឿខ្មែរ ឈ្នាង ឬអង្រុត…
ប្តីប្រពន្ធឌុបគ្នាចេញពីឱ្យគ្រូទស្សទាយត្រូវបានជួបគ្រោះថ្នាក់ស្លាប់និងរងរបួសធ្ងន់
ប្តីប្រពន្ធឌុបគ្នាចេញពីវត្តដើម្បីឱ្យគ្រូទស្សទាយវិញត្រូវឡានបុកស្លាប់និងរងរបួសធ្ងន់ ———————————————————- ( ខេត្តកំពត ) ប្តីប្រពន្ធមួយគូរបានធ្វើដំណើរដោយម៉ូតូ១គ្រឿង បានដឹកគ្នាចេញពីវត្តចំបុីដើម្បី មើលជោគតារាសី និងទស្សទាយឱ្យខ្លួន រួចក៍លោកគ្រូទាយក៍បានមើលទៅឃើញថាអ្នកទាំងពីរមានគ្រោះថ្នាក់ហើយ ត្រូវនិមន្តលោករំដោះគ្រោះកាចនេះចេញ ។
ឃាតកម្មសម្លាប់នៅស្រុកស្វាយលើខេត្តសៀមរាបបណ្ដាលឱ្យមនុស្សម្នាក់បានស្លាប់ភ្លាមៗ
ឃាតកម្មបាញ់សម្លាប់នៅស្រុកស្វាយលើខេត្តសៀមរាបបណ្ដាលឱ្យមនុស្សម្នាក់បានបាត់បង់ជីវិតភ្លាមៗ —————————————————————- (ខេត្តសៀមរាប ) បុរសម្នាក់បានស្លាប់ភ្លាមៗក្រោយពីត្រូវជនសង្ស័យបានបាញ់សម្លាប់នៅមុខផ្ទះរបស់ខ្លួន។ ដោយអំពើឃាតកម្មនេះបានកើតឡើង ចំណុចមុខផ្ទះជនរងគ្រោះ ភូមិបិតផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប នៅវេលាម៉ោង ០៨និង៤០ នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះបើតាមព័ត៌មានបឋម។ ជុំវិញរឿងនេះសមត្ថកិច្ចខេត្តសៀមរាបបានប្រាប់អង្គភាពសារព័ត៌មាន អច្ឆរិយៈកីឡាធីវី ថា ករណីឃាតកម្មបង្កឡើងដោយ ជនសង្ស័យឈ្មោះ ញឹម ម៉ៅ ហៅសាក់ ភេទប្រុស…
វិថីអាហារក្រុងកំពតត្រៀមស្វាគមន៍ ភ្ញៀវទេសចរមកលេងកម្សាន្តថ្ងៃចូលឆ្នាំខាងមុខនេះ
វិថីអាហារក្រុងកំពតត្រៀមស្វាគមន៍យ៉ាងកក់ក្តៅជូនដល់ភ្ញៀវជាតិអន្តរជាតិក្នុងពិធីបុណ្យចូលឆ្នាំថ្មីនាពេលខាងមុខ “””””””””””””””””””””””””””””””””””””” នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមបណ្ឌិតម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តបានដឹកនាំកិច្ចប្រជុំនារសៀលថ្ងៃទី 19 ខែមីនាឆ្នាំ 2026 ម្សិលមិញនេះ។ ក្នុងឱកាសនៃកិច្ចប្រជុំនោះ ឯកឧត្តមអភិបាលខេត្ត បានផ្តល់ការណែនាំដល់មន្ទីរជំនាញពាក់ព័ន្ធ ឱ្យសិក្សារៀបចំបញ្ជីមុខម្ហូបអាហារជាបឋមឱ្យបានចំនួនជាង ៦០មុខ សម្រាប់ដាក់ឱ្យបងប្អូនអាជីវករលក់ដូរនៅក្នុងវិថីអាហារនេះ។ អ្វីដែលពិសេសបំផុតនោះ ក្នុងចំណោមមុខម្ហូបទាំងនោះ ក៏មានការដាក់បញ្ចូលនូវប្រភេទនំខ្មែរដែលមានលក្ខណៈប្រពៃណីជាតិ នំដែលជាអត្តសញ្ញាណប្រចាំខេត្តកំពត ព្រមទាំងអាហារដែលមានប្រវត្តិយូរលង់ និងមានទំនៀមទម្លាប់ទាក់ទងនឹងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីបង្ហាញដល់ភ្ញៀវទេសចរឱ្យបានស្គាល់កាន់តែច្បាស់ពីមរតកម្ហូបអាហារខ្មែរ។ ការបង្កើតវិថីអាហារនេះ មិនត្រឹមតែជាការបង្កើតតំបន់កម្សាន្តថ្មីមួយទៀតក្នុងក្រុងកំពតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចូលរួមលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ និងជាការអភិរក្សនូវម្ហូបអាហារដែលជាទំនៀមទម្លាប់ជាតិ តាមរយៈការរៀបចំឱ្យមានរបៀបរៀបរយ សោភ័ណភាព និងធានាបាននូវអនាម័យខ្ពស់។ ឆ្លៀតក្នុងឱកាសនេះ…