មិនប្លែកមិនម៉ែនខេត្តកំពតនោះទេ រូបសំណាកបាតដៃ និង វិថីអាហារសមិទ្ធផលថ្មីទាំងនេះ និងទាក់ទាញភ្ញៀវទេសចរមកលេងខេត្តកំពតកាន់តែច្រើនឡើងៗ
————————————————————

(ខេត្តកំពត ) ខេត្តកំពតជាខេត្តមួយស្ថិតនៅទិសនារតីនៃប្រទេសកម្ពុជាហើយ ក៍ជាខេត្តមួយក្នុងចំណោមខេត្តដែលស្ថិតនៅជាប់មាត់សមុទ្រដ៍ទៃផងដែររួមមាន ខេត្តកែប ខេត្តព្រះសីហនុ និង ខេត្តកោះកុង ។
លើសពីនេះ កន្លែងទេសចរជាច្រើនសំខាន់ៗបានទាក់ទាញភ្ញៀវទេសចរ មកលេងកំសាន្តមានដូចជា រមណីយដ្ឋានដូងទេ រមណីយដ្ឋាន ទឹកធ្លាក់តាដា រមណីយដ្ឋានទឹកឈូរ រមណីយដ្ឋានម្លិច រមណីយដ្ឋានជ្រលងភ្នំក្រហម សេះសមុទ្របាញ់ទឹកយ៉ាងសង្ហា នាឡិការដែលធំ និងទឹករាំអមដោយចង្វាក់បទភ្លេងជាដើម ។ ទីកន្លែងទាំងនេះបានធ្វើឱ្យខេត្តកំពត ពោពេញទៅដោយកន្លែងសំរាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តយ៉ាងច្រើនកុះករ ។
មកដល់នៅពេលនេះសមិទ្ធផលថ្មីហើយប្លែកចំនួនពីរកំពុងតែសាងសង់ហើយបានប្រហែល 50ភាគរយ និងមានវត្តមាននៅក្នុងទឹកដីខេត្តកំពត សង្ឃឹមថា អាចនិងទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត ។
ជាមួយគ្នានាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីបញ្ចប់កម្មវិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋក្នុងស្រុកដងទង់រួចមក ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ក៍បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពលើគម្រោងសាងសង់រូបសំណាកបាតដៃ និងវិថីអាហារ ដែលជាកិច្ចខិតខំប្រឹងប្រែងដើម្បីប្រែក្លាយទឹកដីខេត្តឱ្យកាន់តែមានសោភ័ណភាព និងភាពស្រស់បំព្រង។
សមិទ្ធផលទាំងនេះមិនត្រឹមតែជាការបង្កើតតំបន់ទេសចរណ៍ថ្មីដ៏ទាក់ទាញ សម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋបានឈរថតរូបកម្សាន្តទស្សនាទេសភាពភ្នំ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការជួយសេដ្ឋកិច្ចយ៉ាងសំខាន់មួយផ្នែក តាមរយៈការបង្កើតមុខរបរ និងបង្កើនចំណូលគ្រួសារឱ្យកាន់តែប្រសើរឡើង។ អ្វីដែលកាន់តែពិសេសនោះ គឺការរៀបចំវិថីអាហារនេះបានបង្កប់នូវការលើកតម្លៃវប្បធម៌ខ្មែរយ៉ាងរស់រវើក ដែលឆ្លុះបញ្ចាំងពីការអភិវឌ្ឍប្រកបដោយនិរន្តរភាពសម្រាប់ខេត្តកំពតទាំងមូល។ អច្ឆរិយកីឡា ធីវី