ក្រោយពីអច្ឆរិយៈកីឡាធីវីចេញផ្សាយថា បានសាងសង់ដីធ្វើតូចរំលោភយកដីចំណីផ្លូវ សាធារណ:រួចមក មិនបង្អង់យូ លោក ហេងងួនស៊្រុន ជាចៅហ្វាយស្រុកស្តីទីស្រុកជុំគិរី បានប្រើកណ្ដាប់ដៃដែក ឲ្យម្ចាស់សំណង់ត្រូវរុះរើ ជាបន្ទាន់ដោយទុកឲ្យរយះពេលត្រឹម២សប្ដាហ៍ប៉ុណ្ណោះ!
( ខេត្តកំពត ) នៅព្រឹកថ្ងៃទី ៦ ខែ មីនាឆ្នាំ ២០២៦នេះ មន្ទីរសាធារណ:ការខេត្តកំពត ព្រមទាំង លោក ហេងងួនស៊្រុន ជាអភិបាលស្រុកជុំគិរី ស្តីទី បានចុះទៅត្រួតពិនិត្យ ទីតាំង ដែលបានសាងសង់តូបរំលោភ ខាងលើ ដែលស្ថិតនៅ ឃុំត្រពាំងរាំង ជាប់ម្ខាងទៀតឃុំស្នាយអញ្ជិត ស្រុកជុំគិរី ខេត្តកំពត ភ្លាមៗតែម្ដង ។
ជុំវិញបញ្ហានេះ ក្រោយការចុះត្រួតពិនិត្យមន្ត្រីជំនាញរកឃើញថា ម្ចាស់ទីតាំងខាងលើពិតជាបានសាងសង់ រំលោភដីសាធារណ:ពិតប្រាកដម៉ែន ដោយបានសាងសង់ចូលជាច្រើនម៉ែត្រ តែម្ដង ។
ជុំវិញរឿងការសាងសង់ចូលនេះ អាជ្ញាធរ បានចុះធ្វើកិច្ចសន្យា ម្ចាស់ទីតាំងនិងបានទុករយះពេល ២សប្ដាហ៍ ដើម្បីតម្រូវឲ្យរុះរើចេញជាបន្ទាន់ ។
សូមបញ្ជាក់ផងដែរថា មួយរយះកន្លងទៅនេះ ស្រុកជុំគិរី គឺមានការសាងសង់រំលោភដីចំណីរដ្ឋ ជាហូរហែ ។
ក៍ប៉ុន្តែ មកដល់នៅពេលនេះ មហាជនសង្កេតឃើញថា ការដឹកនាំ ថ្មីរបស់លោក ហេងងួនស៊្រុន ជាអភិបាលស្តីទី ស្រុកជុំគិរី គឺមិនឲ្យបុគ្គល ណាហានរំលោភបំពានដីចំណីរដ្ឋបានទៀតនោះឡើយ ។ បន្ថែមជាងនេះ មហាជនក៍រងចាំមើលថា តើការដឹកនាំរបស់ចាហ្វាយស្រុកស្តីទីរូបនេះ តើមានការរីកចម្រើន ប្លែកៗ ថ្មីៗ ដែរ រឺយ៉ា
![]()
![]()
ងណា ៕
ងណា ៕