ទំនប់អាងត្រពាំងបឹងកំពុងតែអភិវឌ្ឍន៏ ឲ្យក្លាយជាតំបន់ទេសចរ ព្រមទាំងបង្កើតផ្សាររាត្រីចេញជារូបរាងពេលឆាប់ៗខាងមុខនេះ

ទំនប់អាងត្រពាំងបឹង កំពុងតែអភិវឌ្ឃន៍ ឲ្យក្លាយទៅជាតំបន់ទេសចរ និងលេចចេញជាផ្សាររាត្រី នៅពេលឆាប់ៗខាងមុខនេះ

 

អ្វីដែលបងប្អូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងស្រុកឈូក ខេត្តកំពត ទន្ទឹងរងចាំនោះ គឺផ្សាររាត្រី ដែលរដ្ឋបាលស្រុកឈូក កំពុងតែអភិវឌ្ឍន៍ នៅពេលនេះ ដែលស្ថិតនៅ ឃុំសត្វពង ស្រុកឈូកខេត្តកំពត ។

 

ជុំវិញរឿងនេះ នៅល្ងាចថ្ងៃទី ៦ ខែ មីនា ឆ្នាំ ២០២៦នេះ អភិបាលស្រុកឈូក លោក សៅមឿន បានផ្ដល់បទសម្ភាសន៍ ឲ្យអច្ឆរិយៈកីឡា ធីវីថា

 

គំរោងស្តាអាងពេលនេះកំពុងតែធ្វើ គឺមានរយះពេលជាង ២ខែហើយ មកដល់នៅពេលនេះ គឺធ្វើបានប្រមាណ៤០ភាគរយហើយ។ បន្ថែមលើសនេះ កំពុងតែ ស្តារយកអាចម៍ ដីចាក់បំពេញបន្ថែម ត្រង់ទីតាំង ត្រង់ទីកន្លែងដែលគ្រោងបង្កើតផ្សាររាត្រី នេះតែម្ដង ។

 

ប្រភពដដែលបានបន្តថា នៅពេលដែលស្តារអាងរួច គឺត្រូវយកអាចមន៍ដី យកទៅចាក់ទីតាំង ជាច្រើន កន្លែង ដែលគ្រោង និងបង្កើតមានដូចជា ផ្សាររាត្រី សួនកំសាន្ត កន្លែងហាត់ប្រាណ ជាដើម ។

 

ប្រភពដដែលបានបញ្ជាក់បន្ថែមថា មកដល់នៅពេលនេះគឺ បាន៤០ភាគរយហើយ មិនយូរប៉ុន្មានទេ មួយរយះពេលទៀតនឹងលេចចេញ ជារូបរាង ផ្សាររាត្រីហើយ ។

 

សូមបញ្ជាក់ប្រាប់ពុកម៉ែ បងប្អូនថា  គំរោងបង្កើតផ្សាររាត្រី និងកន្លែងទេសចរទំនប់អាងត្រពាំងបឹងនេះ បានផ្ដល់ផលប្រយោជន៍ ដល់បងប្អូនពលរដ្ឋ ជាច្រើន ដូចជា បានបង្កើតផ្សារដើម្បីឲ្យពុកម៉ែ បងប្អូនយកបន្លែ ផ្លែឈើផ្សេងៗ ដែលពុកម៉ែបងប្អូនបង្ករបង្កើតផលបាន ដែលចាត់ទុកថា ជាបន្លែ សុវត្តិភាព   លក់ បានលុយសំរាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ។ ប្រយោជន៍ ជាងនេះ គឺការបង្កើតជាសួនកំសាន្ត កន្លែងហាត់ប្រាណ អាចឲ្យពុកម៉ែបងប្អូនមកលេងកំសាន្ត នាពេលរាត្រី និងអាចមានកម្មពិធី សំខាន់ៗ មកមកធ្វើនៅកន្លែងនេះបាន មួយវិញទៀត គឺ សំរាប់ ទាក់ទាញខាងវិស័យទេសចរ ជាតិ រកចំនូលបានមួយកំរិតបន្ថែមទៀតផងដែរសំរាប់ប្រជាពលរដ្ឋដែលលក់ដូរនៅទីនេះ ៕ អច្ឆរិយកីឡាធីវី

Leave a Reply

Your email address will not be published. Required fields are marked *