(ខេត្តកំពត ) ដោយអនុវត្តតាមបទបញ្ជា លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត និងសម្របសម្រួលនីតិវិធី ឯកឧត្តម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពត។ នៅវេលាម៉ោង ១៤:២០នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃមន្ទីរស្រាវជ្រាវបង្ក្រាបបទល្មើសនិងកម្លាំងអង្គភាពនគរបាលយុត្តិធម៌ ដឹកនាំដោយលោក អនុសេនីយ៍ទោ ធឹង យឿន នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបមុខសញ្ញាជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិដូង ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត។
ជុំវិញរឿងនេះសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យ បានចំនួនចំនួន០៤នាក់៖
១. ឈ្មោះ មឿន ទឿន ភេទប្រុសអាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិដូង ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត ។
២. ឈ្មោះ ផាត់ ចិន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរធ្វើចំការ រស់នៅភូមិដូង ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត។
៣. ឈ្មោះ ម៉ាត់ សាលី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរធ្វើចំការ រស់នៅភូមិដូង ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត។
៤. ឈ្មោះ ក្រាញ់ ខាវ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរធ្វើចំការ រស់នៅភូមិដូង ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត។
ជាមួយគ្នា
វត្ថុតាងដែលចាប់យករួមមាន៖
– គ្រឿងញៀនចំនួន០២កញ្ចប់តូចរស័ព្ទចំនួន០៤គ្រឿង ម៉ូតូចំនួន០៣គ្រឿងជញ្ជឹងថ្លឹងគ្រឿងចំនួន០១កាំភ្លើងកៃឆ្នៃចំនួន០3ឧបករណ៏ជក់គ្រឿងញៀន០៤ព្រមទាំងថង់ច្រកគ្រឿងញៀនមួយចំនួន។ បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវបានឃាត់ខ្លួននិងរក្សាទុកនៅមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសដើម្បីអនុវត្តតាមនីតិវិធី៕
ថ្ងៃព្រហស្បតិ៍ ៨កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦