ប្តីប្រពន្ធឌុបគ្នាចេញពីវត្តដើម្បីឱ្យគ្រូទស្សទាយវិញត្រូវឡានបុកស្លាប់និងរងរបួសធ្ងន់
———————————————————-

( ខេត្តកំពត ) ប្តីប្រពន្ធមួយគូរបានធ្វើដំណើរដោយម៉ូតូ១គ្រឿង បានដឹកគ្នាចេញពីវត្តចំបុីដើម្បី មើលជោគតារាសី និងទស្សទាយឱ្យខ្លួន រួចក៍លោកគ្រូទាយក៍បានមើលទៅឃើញថាអ្នកទាំងពីរមានគ្រោះថ្នាក់ហើយ ត្រូវនិមន្តលោករំដោះគ្រោះកាចនេះចេញ ។
គ្រាន់តែទស្សទាយរួចអ្នកទាំងពីរក៍ត្រឡប់មកពីផ្ទះគ្រូវិញរក៍ត្រូវបានរថយន្តបុកស្លាប់ប្តីតែម្ដងចំណែកឯស្ត្រីជាប្រពន្ធរងរបួសធ្ងន់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង12ថ្ងៃត្រង់ថ្ងៃទី20ខែមីនាឆ្នាំ2026ស្ថិតនៅលើកំណាត់ផ្លូវបំបែកវាងសាលាស្រុកបន្ទាយមាស។
ជុំវិញបញ្ហានេះ បើតាមប្រភពអ្នកនៅកន្លែងកើតហេតុ បានឱ្យដឹងថាពីរនាក់ប្ដីប្រពន្ធបានឌុបគ្នាមកពីជើងធ្វើដំណើរទៅត្បូងតែក៍ត្រូវរថយន្តដឹកស៊ីម៉ង់ត៍មកពីត្បូងទៅជើងបុកចំពេញទំហឹងតែម្ដង ។
ជុំវិញរឿងនេះតាមការអោយដឹងថាជនរងគ្រោះអាយុ65ឆ្នាំនៅភូមិកោះចម្ការឃុំបឹងសាលាខាងត្បូងស្រុកកំពង់ត្រាចជនរងគ្រោះមានជំងឺប្រចាំកាយហើយជិះម៉ូតូឌុបគ្នាទៅអោយគ្រូខ្មែរមើលនៅវត្តចំបុីខាងកើតទូកមាសតែគ្រូបានប្រាប់ថានិមន្តលោកចម្លងគ្រោះទៅតែជិះម៉ូតូត្រឡប់មកវិញឡានបុកស្លាប់តែម្ដងគួរអោយសោកស្ដាយបំផុត។
ពេលនេះសពត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ឯប្រពន្ធត្រូវបានរថយន្តបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ៕ អច្ឆរិយកីឡា ធីវី