ក្មេងស្រីដែលខលមកម្ដាយរួចនិយាយថា ឱ្យរកលុយ ចំនួន២៥០០ដុល្លាដើម្បីលោះខ្លួននោពេលនេះត្រូវបានកម្លាំងអគ្គស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជូនទៅមណ្ឌលកែរប្រែបន្សាបគ្រឿងញៀនហើយ 
( រាជធានីភ្នំពេញ ) បងប្អូនប្រិយមិត្តជាទីមេត្រី ក្រោយពីអច្ឆរិយកីឡា ធីវី បានទទួលសេចក្តីរាយការណ៍ ពីម្ដាយជនរងគ្រោះ កាលពីយប់ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៦ ថា កូនរបស់គាត់បានបាត់ក្រោយពីបានចាកចេញពីខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី ៩ ខែ មីនា បានធ្វើដំណើរ ឆ្ពោះទៅរាជធានីភ្នំពេញ ដើម្បីដើរលេង ។
ក្រោយមកលុះដល់ព្រឹកថ្ងៃទី ១០ ខែមីនា ក៍បានខលមកប្រាប់ម្ដាយថា ខ្លួនត្រូវបានគេចាប់ហើយ លើសពីនេះ ក៍បានប្រាប់ម្ដាយបន្ថែមថា ខ្លួនត្រូវការលុយចំនួន ២៥០០ជាថ្នូរនិងការដោះលែងនោះ ។
មកដល់នៅពេលនេះ គឺដឹងការពិតហើយ ក្រោយពីម្ដាយរបស់ក្មេងស្រីខាងលើ បានទៅដាក់ពាក្យបណ្ដឹងនៅក្រសួងមហាផ្ទៃ ។
ជុំវិញរឿងនេះ ម្ដាយជនរងគ្រោះ ដែលមានឈ្មោះថា សុខ វេន រស់នៅភូមិដំណាក់សុក្រំ ឃុំស្នាយអញ្ជឹត ស្រុកជុំគិរី ខេត្តកំពត បានប្រាប់អច្ឆរិយៈកីឡា ធីវី នៅល្ងាចថ្ងៃទី ១១ ខែ មីនា នេះថា កូនស្រីរបស់គាត់ត្រូវបានរកឃើញហើយ ពុំម៉ែនជាករណី ចាប់ជំរិត ទារប្រាក់នោះទេ គឺកូនស្រីរបស់គាត់ បានទៅជក់ថ្នាំជាមួយមិត្តភក្តិស្រីម្នាក់ទៀត ដែលទើបតែស្គាល់គ្នាបានចំនួន ១ខែ ក្រោយមកត្រូវបានកម្លាំងសមត្ថកិច្ច ចាប់ខ្លួនតែម្ដង ។
ប្រភពដដែលបានបញ្ជាក់ប្រាប់បន្ថែមថា ពេលនេះកូនស្រីរបស់គាត់ត្រូវបាន សមត្ថកិច្ចបញ្ជូនទៅមណ្ឌលកែរប្រែ គ្រឿងញៀន ។
ជុំវិញបញ្ហារឿងនេះ អច្ឆរិយកីឡា ធីវី នៅពុំទាន់អាចទំទាក់ទំទង ព័ត៌មានបន្ថែមពី លោកទូច សុខ: អ្នកនាំពាក្យរងអគ្គស្នងការនគរបាលជាតិបាននៅឡើយគិតត្រឹមម៉ោងផ្សាយនេះ។
ទោះជាយ៉ាងណា រឿងនេះសោត ក៍ជារឿងមួយ ដែលជួយដាស់តឿនដល់យុវវ័យទាំងអស់ សូមមេត្តា ជៀសឱ្យឆ្ងាយពីគ្រឿងញៀន មួយវិញទៀតចំពោះការសេពគប់មិត្តក៍ជារឿងមួយ សំខាន់ដែរ សេពគប់មិត្តល្អនាំមកនៅសេចក្តីសុខ សេពគប់មិត្ត ចំ បាបមិត្តនាំខ្លួនឯងទៅរកផ្លូវវិនាស ៕ អច្ឆរិយកីឡា ធីវី
