ជនជាតិប៉ាគីស្ថាន4នាក់ត្រូវបានកម្លាំងស្នងការរងអន្តោប្រវេសន៍ឃាត់ខ្លួន


ជនជាតិប៉ាគីស្ថាន 4 នាក់ត្រូវបានកម្លាំងការិយាល័យអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តឃាត់ខ្លួន
“”””””””””””””””””””””””””””””””””””””””””
ខេត្តកំពត÷ លោកវរ:សេនីយ៍ឯក ស៊ងប៊ុណ្ណាត ស្នងការរងនិងជានាយការិយាលយ័អន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យអ្នកពត៌មសនយើងដឹងកាលពីព្រឹកថ្ងៃទី១២ខែមីនាឆ្នាំ២០២៦នេះថា: ក្រោមការចង្អុលបញ្ជារបស់លោកឧត្តមសេនីយទោ ម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការខេត្ត កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី បានចុះស៊ើបអង្កេតស្រាវជ្រាវនិងធ្វើការឃាត់ខ្លួនជនជាតិប៉ាគីស្ថានចំនួន 4 នាក់ពីបទលួចស្នាក់នៅខុសច្បាប់(លើសទិដ្ឋាការ)នៅចំណុចភូមិអូតូច សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត កាលពីវេលាម៉ោង 10:30 នាទីព្រឹកនាទីព្រឹកថ្ងៃទី 11 ខែមីនា ឆ្នាំ២០២៦ ថ្មីៗនេះនាំមកកាន់ការិយាល័យអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តដើម្បីធ្វើការសាកសួរ។ លោកនាយការិយាល័យបានបន្តទៀតថា: ជនបរទេសទាំងបួននាក់ជាជនជាតិប៉ាគីស្ថាននោះរួមមានឈ្មោះដូចខាងក្រោម÷
១- ឈ្មោះHUSSAIN MUZAMIL.ភេទប្រុស កើត២៨/០១/១៩៩៨ កាន់លិខិតឆ្លងដែនលេខ YL6900352(លើសទិដ្ឋាការ៤ខែ៧ថ្ងៃ)
២-ឈ្មោះ REHMAN ABDUL ភេទប្រុស កើត.១៧/៦/២០០០កាន់លិខិតឆ្លងដែនលេខRL9151872(លើសទិដ្ឋាការ២ខែ២២ថ្ងៃ)
៣-ឈ្មោះAHMADARSLAN ភេទប្រុស កើត.១៨/៩/១៩៩៦ កាន់លិខិតឆ្លងដែនលេខCD1180641(លើសទិដ្ឋាការ២ខែ៦ថ្ងៃ)។
៤- ឈ្មោះ KHALIL IBRAHIM ភេទប្រុស កើត.០៣/០៤/១៩៩៩កាន់លិខិតឆ្លងដែនលេខDW4169551(លើសទិដ្ឋាការ២ខែ២៧ថ្ងៃ)។
លោកបានបន្តទៀតថា: ក្រោយពីសមត្ថកិច្ចជំនាញធ្វើការសាកសួរជនជាតិប៉ាគីស្ថានទាំងបួននាក់បានឆ្លើយប្រហាក់ប្រហែលគ្នាថាមុនចូលមកប្រទេសកម្ពុជាខ្លួនមិនទាន់បានទាក់ទង។ស្វែងរកការងារធ្វើជាមួយអ្នកណានោះទេ។ លោះនៅកំឡុងខែមិថុនាឆ្នាំ 2025 ដល់ខែធ្នូឆ្នាំ 2025 ខ្លួនបានជិះយន្តហោះពីប្រទេសប៉ាគីស្ថានចូលមកប្រទេសកម្ពុជាតាមព្រលានយន្តហោះអន្តរជាតិតេជោ។ បន្ទាប់មកខ្លួនបានមកស្នាក់នៅផ្ទះជួលមួយកន្លែងស្ថិតក្នុងភូមិអូតូច សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត។ លុះនៅថ្ងៃទី 11 ខែមីនាឆ្នាំ 2026 កម្លាំងសមត្ថកិច្ចបានចុះត្រួតពិនិត្យឃើញថាលិខិតឆ្លងដែនរបស់ខ្លួនបានលើសទឹកថាការហើយសមត្ថកិច្ចក៏បានគាត់តែម្ដង។ ជុំវិញករណីខាងលើក្រោយពីការសាកសួរការិយាល័យអនុវត្តនីតិវិធីនៃស្នងការដ្ឋាននគរបាលខេត្តកំពតបានកសាងសំណុំរឿងដើម្បីបញ្ជូនខ្លួនជនជាតិប៉ាគីស្ថានទាំង៤នាក់ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃដើម្បីបន្តនីតិវិធីនិង
សំណូមពរ:
– ស្នើសុំគោលការណ៍បញ្ជូនជនជាតិប៉ាគីស្ថានទាំង 4 នាក់ខាងលើទៅមណ្ឌលត្រៀមបណ្ដេញចេញនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីបន្តនីតិវិធី។
– ស្នើសុំគោលការណ៍អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីដាក់បញ្ចូលជនជាតិប៉ាគីស្ថានទាំង 4 នាក់ខាងលើក្នុងបញ្ជីហាមឃាត់មិនឲ្យចូលព្រះរាជាណាចក្រកម្ពុជា។
លោកឧត្តមសេនីយ៍ទោស្នងការខេត្តមានប្រសាសន៍ថា: ចាប់ពីពេលនេះតទៅលោកប្តេជ្ញាដាច់ខាត អនុវត្តនិងប្រើកំលាំងស៊ើបអង្កេតស្រាវជ្រាវវែកមុខជនអន្តោប្រវេសន៍ដែលមកស្នាក់នៅខុសច្បាប់(លើសទិដ្ឋាការ)ក្នុងទឹកដីខេត្តកំពតបានឡើយ៕ ដោយប្រាក់ សារិទ្ធ អច្ឆរិយកីឡាធីវី

Leave a Reply

Your email address will not be published. Required fields are marked *