សន្និសីទសារព័ត៌មានប្រកាសពីព្រឹត្តិការណ៍ «ទេសចរណ៍ធុរកិច្ច កម្ពុជា-ចិន» ដើម្បីជំរុញការវិនិយោគនៅខេត្តព្រះសីហនុ
————————
( ខេត្តព្រះសីហនុ ) នារសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន រួមជាមួយ លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីភាពក្នុងសន្និសីទសារព័ត៌មានស្តីពីការរៀបចំ «ព្រឹត្តិការណ៍ទេសចរណ៍ធុរកិច្ច កម្ពុជា-ចិន ។
ជុំវិញសន្និសីទសារព័ត៌មាននេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ដែលនឹងត្រូវរៀបចំឡើងនៅ ក្រុងព្រះសីហនុ នាថ្ងៃទី១៨-១៩ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ។ ព្រឹត្តិការណ៍នេះគឺជាវេទិកាដ៏សំខាន់សម្រាប់ បង្កើនឱកាសជួបពិភាក្សារវាងវិនិយោគិនកម្ពុជា និងចិន ផ្សព្វផ្សាយអំពីគោលនយោបាយថ្មីៗ និងការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលចំពោះការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស និងតំបន់ឆ្នេរ។
ជាមួយគ្នាដោយគម្រោងចុះពិនិត្យទីតាំងជាក់ស្តែងនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងបណ្តារោងចក្រ សហគ្រាសធំៗ ដើម្បីបង្កើនទំនុកចិត្តដល់អ្នកវិនិយោគ។
ក្នុងឱកាសនោះ លោក ឡុង ឌីម៉ង់ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះនឹងក្លាយជាកាលានុវត្តភាពថ្មីមួយក្នុងការទាក់ទាញវិនិយោគិនចិនឱ្យមកស្វែងយល់កាន់តែច្បាស់អំពីការអភិវឌ្ឍន៍ និងសក្តានុពលសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ ដែលជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងព័ត៌មាន ក៏បានអំពាវនាវដល់បណ្តាញសារព័ត៌មានទាំងអស់ ជួយជំរុញការផ្សព្វផ្សាយព្រឹត្តិការណ៍នេះឱ្យបានខ្លាំងក្លា ដើម្បីសបញ្ជាក់ពីភាពរីកចម្រើន និងបរិយាកាសវិនិយោគដ៏ល្អប្រសើរនៅក្នុងប្រទេសកម្ពុជា។ អច្ឆរិយកីឡាធីវី
