
ផ្សារសាមគ្គីក្រុងកំពតពីមុនគ្មានសណ្ដាប់ធ្នាប់ ពេលនេះរាងគ្រាន់បើបន្តិច ក្រោយមានការយកចិត្តទុកដាក់ការរៀបចំសណ្តាប់ធ្នាប់ដើម្បីសោភ័ណភាពក្នុងក្រុងកំពត
“”””””””””””””””””””””””””
ការខិតខំកែលំអរសោភណ័ភាពនិងរៀបចំសណ្តាប់ធ្នាប់ជុំវិញបរិវេណផ្លូវផ្សារសាមគ្គីទីរួមខេត្តកំពតគឺជាកិច្ចការអាទិភាពមួយដែលអ្នកគ្រប់គ្រងផ្សារនិងរដ្ឋបាលខេត្តកំពត កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីប្រែក្លាយទីក្រុងនេះឱ្យទៅជា “ទីក្រុងទេសចរណ៍ស្អាតអាស៊ាន”។ យោងតាមសកម្មភាពចុងក្រោយក្នុងខែមីនា ឆ្នាំ២០២៦ នេះ ការរៀបចំត្រូវបានពង្រឹងលើចំណុចសំខាន់ៗជាច្រើនដូចខាងក្រោម៖
១. ការរៀបចំសណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈទាំងនៅក្នុងផ្សារនិងនៅលើផ្លូវសាធារណ:ជុំវិញផ្សារឲ្យមានសុវត្ថិភាពនិងរបៀបរៀបរយល្អជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរ។
– ការពង្រឹងសន្តិសុខទូទាំងខេត្តជារួម: ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានណែនាំដល់អាជ្ញាធរក្រុង និងស្រុកទាំង៩ ឱ្យយកចិត្តទុកដាក់ខ្ពស់លើការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរ។ និយាយដោយឡែកការយកចិត្តទុកដាក់របស់អ្នកគ្រប់គ្រងផ្សារសាមគ្គីនាពេលបច្ច្ចុប្ប្ន្នន្នគឺ ដោយបានសហការជាមួយកំលាំងសមត្ថកិច្ចសណ្តាប់ក្រុងនិងអាជ្ញាធរមូលដ្ឋាន គេឃើញទិដ្ឋភាពនៃការរៀបចំសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពទាំងនៅក្នុងផ្សារទាំងលើផ្លូវសារធារណ:ជុំវិញផ្សារឃើញថាមានរបៀបរៀបរយគួរជាទីចាប់អារម្មណ៍ពីសំណាក់មហាជននិងភ្ញៀវទេសចរផងដែរ៕ ដោយប្រាក់សារិទ្ធ អច្ឆរិយកីឡា ធីវី