កូរ៉េខាងជើង ប្រហែលជាចង់សាកជាមួយ អាមេរិចដូចអេរ៉ង់ដែរហើយមើលទៅ បានជាបាញ់សាកល្បងកាំជ្រួចប៉ាលីស្ទិកជាង ១០ដើម ឆ្ពោះទៅសមុទ្រជប៉ុន
—————————————–
ជុំវិញរឿងនេះស្របពេលដែលសហរដ្ឋអាមេរិច កំពុងធ្វើសមយុទ្ធរួមគ្នា ជាមួយកូរ៉េខាងត្បូងនៅចុងសប្ដាហ៍នេះ មកមើលខាងកូរ៉េខាង ជើងប្រហែលជាអផ្សុកណាស់ហើយមើលទៅ បានបាញ់សាកល្បង មុីសសុីលប៉ាលីស្ទិក ជាង១០គ្រាប់ឆ្ពោះសំដៅ ទៅសមុទ្រជប៉ុន ដែលមានចំងាយត្រឹមតែ ៣៥០គីឡូម៉ែត្រប៉ុណ្ណោះពី ប្រទេសកូរ៉េ ខាងត្បូង នៅថ្ងៃសៅរ៍ទី ១៤ខែ មីនា ឆ្នាំ ២០២៦នេះ ។
ជុំវិញរឿងនេះដែរ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានឱ្យដឹងដែរថា កូរ៉េខាងជើងបានបាញ់មុីសសុីលនៅវេលាម៉ោង១ រសៀល ចេញពីទីក្រុង ស៊ូណាន ។
ប្រភពដដែលបានបញ្ជាក់ថា មុីសសុីលប៉ាលីស្ទិកកូរ៉េខាងជើង បានបាញ់សំដៅទៅសមុទ្រជប៉ុន ដែលមានចម្ងាយ ៣៥០គីឡូម៉ែត្រ ពីទីក្រុងសេរអ៊ូលប៉ុណ្ណោះ ។ ដោយអគ្គមេបញ្ជាការរូបនេះបានសង្កត់ធ្ងន់ថា កូរ៉េខាងត្បូង និងវាយមកវិញប្រសិនជា ករណីណាមួយដែលកូរ៉េខាងជើងបានធ្វើការគំរាមកំហែងសន្តិសុខដល់ខ្លួន ។
ទាក់ទិនរឿងនេះ ការបាញ់ក្រោយពីប្រធានាធិបតី កូរ៉េខាងត្បូងលោក kimmengsickបានធ្វើដំណើរទៅទស្សន:កិច្ចនៅ សហរដ្ឋអាមេរិច ជួបជាមួយលោក ដូរណាត្រាំ។ ជាមួយគ្នា ប្រធានាធិបតី កូរ៉េខាងត្បូង បានថ្លែងថា ពេលខាងមុខ លោកសង្ឃឹមថា លោកដូរណាត្រាំអាចទៅជួបប្រមុខដឹកនាំកូរ៉េខាងជើងធ្វើជាអន្តរការី ដោះស្រាយជម្លោះ រវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងផងដែរ។
មកខាងជប៉ុនវិញ មានការព្រួយបារម្មយ៉ាងខ្លាំងក្រោយការបាញ់សាកល្បងរបស់កូរ៉េខាងជើងដោយខ្លាចបង្ករថេភាពសន្តិសុខក្នុងតំបន់របស់ខ្លួនកាន់កាប់ ។ជុំវិញបញ្ហានេះ ជប៉ុនកំពុងតែត្រៀមខ្លួនរួចជាស្រេចដើម្បីទប់ទល់និងវាយបកវិញភ្លាមៗ បើសិនជាមានការគំរាមកំហែងណាមួយបានកើតឡើង ។
សូមបញ្ជាក់ផងដែរថា ជុំវិញធ្វើសមយុទ្ធរួមគ្នា រវាងកូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិច កាលពីថ្ងៃទី ១០ខែមីនា កន្លងទៅប្អូនស្រីបង្កើត របស់ប្រមុខរដ្ឋកូរ៉េ អ្នកស្រីគឹមយូជុង បានប្រមានដែរថា សមយុទ្ធទ្រង់ទ្រាយធំនេះស្របពេលដែលជម្លោះនៅមជ្ឃឹបូព៍ាកាន់តែដុតកម្ដៅខ្លាំងឡើងៗ បានធ្វើឱ្យមានការគំរាមកំហែងដល់សន្តិសុខប្រទេសកូរ៉េខាងជើង ៕អច្ឆរិយកីឡា ធីវី