ក្បាលដីចំនួន ៤០៣១ក្បាលដីស្ថិតនៅភូមិចំនួន២ក្នុងទឹកដី ស្រុកដងទង់ត្រូវបានបិទប្រកាស
( ខេត្តកំពត ) នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដីធ្លី ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកដងទង់។
ជាមួយគ្នានេះដែរយោងតាមរបាយការណ៍របស់លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត លោកព្រាប សុផាត បានឱ្យដឹងថា ក្នុងថ្ងៃនេះ ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ៖ ត្រូវបានធ្វើឡើងសម្រាប់បងប្អូនប្រជាពលរដ្ឋមកពីភូមិចំនួន ២ គឺភូមិឈ្លីតក្រោម និងភូមិដំណាក់ត្រយឹង ដែលស្ថិតនៅក្នុងឃុំខ្ចាយខាងត្បូង។
ប្រភពដដែលបានបន្តថា ក្នុងចំនួន២ភូមិនេះមានក្បាលដីសរុបចំនួន ៤ ០៣១ ក្បាលដី ស្មើនឹង ចំនួន១ ៨៤៥ គ្រួសា។
លើសពីនេះការប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដីធ្លីសម្រាប់ភូមិចំនួន ៣ ក្នុងឃុំស្រែជាខាងត្បូង រួមមាន ភូមិត្រពាំងក្ដារ ភូមិខ្ពស់ និងភូមិអូរឫស្សី ដែលមានក្បាលដីសរុបចំនួន ៤ ៣៦០ ក្បាលដី ស្មើនឹង ចំនួន ២ ២១៧ គ្រួសារ ៕ អច្ឆរិយកីឡាធីវី
