ឯកឧត្ដមអ្នកតំណាងរាស្រ្តមណ្ឌលកំពតទទួលពាក្យបណ្ដឹងពីពលរដ្ឋ17គ្រួសារសុំអន្តរាគមន៍រកយុត្ថិធម៏ក្រោយការរំលោភបំពានដីធ្លី

ឯកឧត្ដមតំណាងរាស្ត្រមណ្ឌលខេត្តកំពត ទទួលពាក្យបណ្តឹងសុំអន្តរាគមន៍សុំជំនួយរកយុត្ថិធម៏ រឿងរំលោភដីធ្លីដែលពលរដ្ឋទាំង១៧គ្រួសារត្រូវបានគេរំលោភបំពាន

—————————————————-‐—–

(ខេត្តកំពត) ឯកឧត្តម វ៉ាន់ ដារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពត និងជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹកនិងឧតុនិយម នៃរដ្ឋសភា (គណៈកម្មការទី៣) នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២ ០២៦ ឯកឧត្ដមបានទទួលពាក្យបណ្តឹង សុំកិច្ចអន្តរាគមន៍ពីប្រជាពលរដ្ឋចំនួន ១៧គ្រួសារដែលបានដាក់ ពាក្យស្នើសុំជំនួយ ដើម្បីស្វែងរកយុត្តិធម៌ ក្រោយពួកគាត់បានរងការរំលោភបំពានលើដីធ្លី។

បន្ទាប់ពីទទួលពាក្យបណ្តឹងឯកឧត្តមបានចុះទៅពិនិត្យទីតាំងដីជាក់ស្តែង ដែលស្ថិតនៅភូមិបុស្សញិញ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ដើម្បីស្វែងយល់ពីស្ថានភាពពិត និងរកដំណោះ ស្រាយសមស្របជូនប្រជា ពលរដ្ឋ។ សកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់របស់តំណាងរាស្រ្ត ក្នុងការពារសិទ្ធិនិងផលប្រយោជ ន៍ ស្របច្បាប់របស់ប្រជាពលរដ្ឋមូលដ្ឋាន។

លើសពីនេះក្នុងនាមជាតំណាងរាស្ត្រឯកឧត្ដម វ៉ានដារ៉ា មានតួនាទីទទួលពាក្យបណ្ដឹង ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ខេត្តកំពត ដើម្បីដាក់ជូនទៅមន្ត្រីជំនាញស្នាក់លើ ស្វែងរកដំណោស្រាយ មួយសមស្របជូនដល់ពួកផងដែរ ៕អច្ឆរិយកីឡា ធីវី

Leave a Reply

Your email address will not be published. Required fields are marked *