គ្រាន់តែអត់ទឹកកកសោះ បានធ្វើឱ្យប៉ូលីសម្នាក់យកកែវស្រាគុបអ្នកចាប់ទឹកកកម្នាក់បែកក្បាលឈាមហូរ យកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ
————————————————————-
(ខេត្តកំពត ) រឿងហួសចិត្តមួយបានកើតឡើង នៅវេលាម៉ោង ១១យប់នាថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០២៦ ដែលស្ថិតនៅ ភូមិអណ្ដូងខ្មែរ សង្កាត់អណ្ដូងខ្មែរក្រុងកំពតខេត្តកំពត ដោយស្ត្រីម្នាក់ដែលមានឈ្មោះថា ទិត្យធូ ជាអ្នកសុីឈ្នួលចាប់ទឹកកក ឱ្យភ្ញៀវតាមកម្មពិធីផ្សេងៗ ត្រូវបានប៉ូលីសម្នាក់ដែលគេស្គាល់ថា ជាសមត្ថកិច្ច បំរើការងារ នៅអធិការនគរបាលក្រុងកំពត ឈ្មោះ ទេព សុខផេង បានគប់កែវស្រាចំកណ្ដាលមុខ បណ្ដាលឱ្យជនរងគ្រោះខាងលើរងរបួសបែកមុខហូរឈាម ត្រូវបានក្រុមកាងារបញ្ជូនទៅសង្រោះបន្ទាន់ភ្លាមៗ ។
ជុំវិញរឿងនេះប្រភព ប្រជាពលរដ្ឋបានឱ្យដឹងថា ជនរងគ្រោះបានមកចាប់ទឹកកក សុីឈ្នួលឱ្យជនសង្ស័យ ដែលកម្មពិធីស្ថិតនៅបុរី កុសល្យមុីរៀល អុីស្ទេត ឯ.ក. ដែលមហាជនស្គាល់ថាម្ចាស់បុរីជារបស់ឪពុកម្ដាយជនបង្ករតែម្ដង ។
ប្រភពដដែលបានបន្តថា នៅពេលជិតចប់កម្មពិធីទៅហើយ ត្រាប់តែជនសង្ស័យ ខឹងកែវស្រារបស់ខ្លួន អស់ទឹកកក ហៅជនរងគ្រោះ យូរពេកក៍បានគុបកែវស្រាចំកណ្ដាលមុខតែម្ដងបណ្ដាលឱ្យបែកហូរឈាម សស្រាក់ពេញមុខទើបក្រុមកាងារបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ប្រភពដដែលបានបន្តទៀតថា ជុំវិញរឿងនេះ ភាគីជនរងគ្រោះត្រូវជនបង្កសម្របសម្រួល ឱ្យជនរងគ្រោះទទួលសំណងដើម្បីបញ្ចប់រឿងចំនួន ២លាន ៥០មុឺនរៀលតែខាងជនរងគ្រោះមិនព្រមនោះទេ ។

ជុំវិញបញ្ហានេះ មហាជនមានការហួសចិត្តជាខ្លាំង មិននឹកស្មានថា ជនបង្ករខ្លួនជាមន្ត្រីបំរើប្រជាពលរដ្ឋ បែរជាទៅវាយប្រជាពលរដ្ឋទៅវិញ មួយវិញទៀតខ្លួនជាមន្ត្រីសមត្ថកិច្ច ហេតុអ្វី បានជាមានចិត្តសាហាវព្រៃផ្សៃ ដាក់ប្រជាពលរដ្ឋស្លូតត្រង់បែបនេះ រឺ ក៍ជនបង្ករ រូបនេះអាងខ្លួន មានអំណាចមានលុយ រឺយ៉ាងណា បានជាធ្វើទង្វើប្រាសចាក ពីវិន័យកងកម្លាំងនគរបាលជាតិទៅវិញ ។
ជាមួយគ្នាជុំវិញរឿងនេះ អង្គភាពយើងពុំទាន់អាចទំនាក់ទំនង អ្នកនាំពាក្យស្នងការនគរបាលខេត្តកំពតបាននៅឡើយគិតត្រឹមម៉ោងផ្សាយនេះ ៕