គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមនុស្ស6នាក់ស្លាប់ព្រមទាំងកូនក្នុងផ្ទៃត្រូវបានមហាជននិងអ្នកវិភាគរងចាំមើលចំណាត់ការរបស់អាជ្ញាធរក្រោយដឹងថាជនបង្កជាកូនលោកស្នងការរងម្នាក់នៅខេត្តបន្ទាយមានជ័យ

គ្រោះថ្នាក់ចរាចរណ៍ បណ្ដាយឱ្យមនុស្សស្លាប់៦នាក់ព្រមទាំងកូនក្នុងផ្ទៃ ត្រូវបានមហាជន និងអ្នកវិភាគរងចាំមើលចំណាត់ការរបស់អាជ្ញាធរ ក្រោយពីជនបង្ករ ជាកូនស្នងការរងម្នាក់ក្នុងខេត្តបន្ទាយមានជ័យ
—————————————————

( ខេត្តបាត់ដំបង ) ជុំវិញរឿងនេះ យោងតាមគេហទំព័រគណន័យហ្វេកបុក ដែលមានឈ្មោះថា ស៊ន សុភក្រ បានសសេរលើហ្វេកបុករបស់ខ្លួនថា « ម្ចាស់ឡាន ដែលបង្កគ្រោះថ្នាក់ដ៍រន្ធត់ នៅខេត្តបាត់ដំបង ស្លាប់ ៦នាក់ទាំងកូនក្នុងផ្ទៃ ជាកូនស្នងការរងម្នាក់នៅខេត្តបន្ទាយមានជ័យ » ។

ជាមួយគ្នាបញ្ហានេះត្រូវបាន មហាជន រងចាំមើលចំណាត់ការរបស់សមត្ថស្រាវជ្រាវចាប់ជនបង្ករមកដាក់ទោសតាមផ្លូវច្បាប់ ទោះម្បីជនបង្ករជាកូនអ្នកមានអំណាច ក៍ដោយ ។

ចំពោះបញ្ហានេះត្រូវបាន អ្នកវិភាគ បញ្ហាសង្គម លោកបណ្ឌិត គិនភា បានលើកឡើងក្នុងហ្វេកបុករបស់ខ្លួនថា
«យុត្តិធម៌កុំឱ្យគ្រាន់តែនៅលើ
លើបបូរមាត់ ៖ បើចង់រក្សាសង្គម ត្រូវតែហ៊ានវះកាត់សាច់ស្អុយ!»

វាជារឿងដ៏ខ្លោចផ្សាបំផុត ដែលចំនួនអ្នកស្លាប់តាមដងផ្លូវរាល់ថ្ងៃ មានសន្ទុះខ្ពស់ជាងការបាត់បង់ជីវិតក្នុងសង្គ្រាមឈ្លានពានទៅទៀត។ អ្វីដែលកាន់តែឈឺចាប់ គឺជនបង្កភាគច្រើនត្រូវបានគេដឹងថា ជាកូនចៅមន្ត្រីមានបុណ្យស័ក្តិខ្ពង់ខ្ពស់ និងអ្នកជំនួញមានមុខមាត់ក្នុងសង្គម ដែលតែងតែធ្វើឱ្យសាធារណជនមន្ទិលសង្ស័យថា តើទណ្ឌកម្មផ្លូវច្បាប់ត្រូវបានអនុវត្តដោយតម្លាភាពឬគ្រាន់តែជាការធ្វើបង្គ្រប់កិច្ច? មតិមហាជនជជែកគ្នាយ៉ាងព្រោងព្រាតដោយអស់សង្ឃឹមថា «ឱ្យតែស្គាល់គ្នា ឱ្យតែមានខ្នង ឱ្យតែមានលុយ ប្រហែលជា​មានសំណាញ់សុវត្ថិភាពការពារហើយមើលទៅ!»។

ករណីគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌឫស្សីកែវ និងករណីចុងក្រោយដ៏រន្ធត់នៅខេត្តបាត់ដំបង ដែលជនបង្កត្រូវបានគេស្គាល់ថាជាកូនស្នងការរងខេត្តបន្ទាយមានជ័យ កំពុងក្លាយជាផ្ទាំងស៊ីបនៃការតាមដានយ៉ាងយកចិត្តទុកដាក់ពីសាធារណជន។ សាធារណជនកំពុងអន្ទះសាររង់ចាំមើលថា តើចំណាត់ការផ្លូវច្បាប់នឹងបង្ហាញសខ្មៅឱ្យច្បាស់លាស់បែបណា ឬក៏រឿងរ៉ាវនឹងត្រូវរលាយបាត់ទៅតាមខ្យល់, ជនបង្ករួចខ្លួន ហើយនឹងលេចមុខអ្នកមកទទួលទោសជំនួស?

ប្រសិនបើប្រព័ន្ធយុត្តិធម៌នៅតែបន្តបង្ហាញភាពរអាក់រអួល ហើយជនរងគ្រោះ មិនអាចទទួលបាន​យុត្តិធម៌ពេញលេញនោះទេ នោះទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះអាជ្ញាធរនឹងកាន់តែថមថយ។ នៅពេលនោះ រាល់ការរិះគន់នឹងបាញ់ឆ្ពោះទៅរករាជរដ្ឋាភិបាលទាំងមូល ដោយសារការមើលឃើញថា ស្ថាប័នកំពូលកំពុងឱបក្រសោបមន្ត្រីខូច​និងឈ្មួញទុច្ចរិត។ ផ្នត់គំនិតអវិជ្ជមាននេះ នឹងក្លាយជាគ្រាប់បែកកំណត់ម៉ោង ដែលបង្កើតស្នាមប្រេះឆាក្នុងសង្គមកាន់តែជ្រៅទៅៗ បូករួមជាមួយសម្ពាធសកលនៃវិបត្តិថាមពល និងសង្គ្រាមព្រំដែនផង វានឹងក្លាយជាបន្ទុកដ៏សែនធ្ងន់ធ្ងរសម្រាប់រដ្ឋាភិបាលក្នុងការគ្រប់គ្រងស្ថានការណ៍។

ហេតុនេះ វាល្មមដល់ពេលហើយដែលអ្នករាជការដែលមានបណ្ដាសក្តិខ្ពង់ខ្ពស់ និងអ្នកមានទ្រព្យធនស្តុកស្ដម្ភ ដែលតែងតែអះអាងថា «ស្រឡាញ់ជាតិនិងគាំទ្រថ្នាក់ដឹកនាំ» ត្រូវបង្ហាញសកម្មភាពឱ្យដូចនឹងសម្ដី។ រាជរដ្ឋាភិបាលត្រូវតែហ៊ានវះកាត់មន្ត្រីខូចដែលអាងអំណាចបុណ្យស័ក្តិ និងឈ្មួញទុចរិតដែលអាងអំណាចទ្រព្យធន មកជាន់ឈ្លីច្បាប់។ ចូរចងចាំថា សង្គមមួយមិនបែកបាក់ដោយសារការកម្ចាត់មន្ត្រីខូចនិងឈ្មួញទុចរិតនោះទេ ប៉ុន្តែសង្គមនឹងបែកបាក់ ជាតិនឹងរលាយ បើអាជ្ញាធរនៅតែបន្តការពារជនខិលខូច ហើយទុកឱ្យយុត្តិធម៌ក្លាយជាទំនិញសម្រាប់តែអ្នកមានអំណាចនិងមានលុយ។

ជុំវិញរឿងគ្រោះថ្នាក់ចរាចរណ៍នេះមនុស្ស៦នាក់បានស្លាប់ ( ជាមួុយកូនក្នុងផ្ទៃម្នាក់ ) កើតហេតុនៅវេលាម៉ោង ២២ :៤០នាទី លើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ ២៤៦-២៤៧ នៅត្រង់ចំណុចក្រុមទី ១២ ភូមិកកោះ ឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០២៦ ៕ អច្ឆរិយកីឡា ធីវី

Leave a Reply

Your email address will not be published. Required fields are marked *