សហគមន៍ជនជាតិដើមភាគតិចកួយនៅខេត្តព្រះវិហារ ប្រទះឃើញឈើជាច្រើនត្រូវបានគេកាប់បំផ្លាញ
—————————————————
( ខេត្តព្រះវិហារ ) យោងតាមប្រភពហ្វេសបុករបស់សហគមន៍ជនជាតិដើមភាគតិចគួយប្រចាំភូមិប្រមេរុ បានបង្ហោះនៅថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០១៦ នេះថា សហគមន៍ជនជាតិដើមភាគតិចកួយ យើងសូមប្រកាសដំណឹងបន្ទាន់មួយ នៅតំបន់អូរស្កាចមានបទល្មើសច្រើនដែលចេញជាក្រុម សម្រុកអារ និងដឹកឈើចេញពីតំបន់ស្រុកជាំក្សាន្ត (តំបន់94) នៃដែនជម្រកការពារសត្វព្រៃព្រះរការ មានភាពសកម្មខ្លាំង ដោយកាប់ឈើយ៉ាងអនាធិបតេយ្យ។
ដោយយើងរកឃើញឈើមានឈើគ្រឿង122សន្លឹក សសរ29ដើម ក្ដារ66សន្លឹកប្រមាណ 50m3(ហាសិបម៉ែត្រគឹប) នូវតំបន់អូរស្កាចជិតវាលស្ដៅ។ សហគមន៍យើងស្នើមន្ទីរបរិស្ថានខេត្តព្រះវិហារទប់ស្កាត់ឲ្យបានទាន់ពេលវេលា, ជាពិសេសមន្រ្តីខិលខូចលួចសម្បតិ្តធនធានធម្មជាតិត្រូវតែទទួលទោសមុខច្បាប់ស្ដីពីតំបន់ការពារ។
អ្នកកាប់ឈេីច្រេីនណាស់នៅក្នុងព្រៃព្រះរការខេត្តព្រះវិហារ។ បេីអាចចេញវិធានការថ្ងៃនេះ ដេីម្បីយកឈេីដែលនៅសេសសល់ពីការជ្រៀក យកទៅធ្វេីផ្ទះជូនជនភាសសឹក ឬអាចធ្វេីជាសាលា ឬធ្វើវត្តអារាម ឬធ្វេីកន្លែងសហគមន៍ដែលគាត់ខ្វះខាតក៏បាន។ សូមបញ្ជាក់ថាទីតាំងកាប់ឈេីនៅតំបន់អូរស្កាច និងទីតាំងផ្សេងជាច្រេីនទៀតក្នុងព្រៃព្រះរកា ។
ជុំវិញរឿងនេះ អច្ឆរិយៈកីឡាធីវីនៅមិនទាន់អាចទាក់ទងអ្នកនាំពាក្យ មន្ទីរបរិស្ថានខេត្តព្រះវិហារបាននៅឡើយគិតត្រឹមម៉ោងផ្សាយនេះ ៕ អច្ឆរិយកីឡាធីវី