វិរៈកងទ័ពយើងម្នាក់មានអាការៈមិនសូវស្រួលខ្លួន ក្រោយចាក់ថ្នាំចំនួនពីរម្ជុលបានស្លាប់នៅស្រុកអង្គរជ័យ

 

វិរៈកងទ័ពយើងមានអាការះមិនសូវជាស្រួលខ្លួនក្រោយចាក់ថ្នាំ ២ ម្ជុលរួច ប៉ុន្មានម៉ោងក្រោយមក បានបាត់បង់ឯជីវិត!

 

 

( ខេត្តកំពត ) ពិតជាគួរឲ្យសោកស្តាយ កងទ័ព ជួរមុខម្នាក់បានចេញពីព្រំដែន បានមកលេងផ្ទះ នៅភូមិពន្លៃ ឃុំដានគោម ស្រុកអង្គរជ័យ ខេត្តកំពត នៅថ្ងៃទី ១ ខែ មីនា ឆ្នាំ ២០២៦ កន្លងទៅនេះ ត្រូវបានបាត់បង់ជីវិត ប៉ុន្មានម៉ោងក្រោយពីបានចាក់ថ្នាំ នៅគ្លីនិកឯកជនមួយកន្លែង ។

 

ជុំវិញរឿងនេះ កងទ័ពជួរមុខម្នាក់ ដែលមានឈ្មោះ ថា តឹបសារឿន ភេទប្រុស អាយុ ៤៤ ឆ្នាំ មានប្រពន្ធឈ្មោះ ដុនធារី មានកូនចំនួន៣នាក់ ជាទាហានជួរមុខ ប្រចាំការនៅទិសថ្មដារ ដោយអាការ:មិនស្រួលខ្លួន ក៍បានសុំមេ មកសម្រាកព្យាបាលនៅឯផ្ទះ ។

 

ជាមួយគ្នា ជុំវិញបញ្ហានេះ ប្រភពសាច់ញាត្តិបានរៀបរាបថាលុះដល់ថ្ងៃទី ១ ខែ មីនា ឆ្នាំ ២០២៦ នៅវេលាម៉ោងប្រមាណ ៩ព្រឹក ជនរងគ្រោះត្រូវបានប្រពន្ធ ដឹកយកទៅព្យាបាលនៅឃ្លី និកមួយកន្លែងដែលមានឈ្មោះថា ព្រាបរំដួល ដែលស្ថិតនៅ ឃុំសែនជ័យ ស្រុកឈូក ។

 

ប្រភពដដែលបានបន្តថា ពេលទៅដល់គ្លីនិក មានលោកគ្រូពេទ្យ ដែលមានឈ្មោះថា រិន បានសួរពីអាការ:អ្នកជំងឺ ក្រោយមកជនរងគ្រោះក៍បានរៀបរាប់ពីអាការរះរបស់ខ្លួនប្រាប់ទៅគ្រូពេទ្យ ។ បន្ទាប់មក គ្រូពេទ្យបានប្រាប់ថា ពុំចាំបាច់ជុសឈាមមើលនោះទេ អាការ:នេះ រួចក៍បានចាក់ថ្នាំចំនួន ២ម្ជុល រួចជនរងគ្រោះក៍បានវិលត្រលប់មកផ្ទះវិញហូបបាយថ្ងៃត្រង់ធម្មតា ។ បន្ទាប់មកទៀត លុះដល់ពេលរសៀល ជនរងគ្រោះក៍បានដើរទៅលេងផ្ទះអ្នកជិតខាងស្រាប់តែមានអាការ:ថប់ដង្ហើម ក៍បានវិលត្រលប់មកសម្រាកនៅលើគ្រែ រួចក៍ស្លាប់បាត់ទៅ ។

 

 

ជុំវិញករណីខាងលើ ក្រោយពេលកើតហេតុ ក៍ឃើញមានកម្លាំងនគរបាល ស្រុកអង្គរជ័យ ចុះធ្វើកោសល្យវិច្ច័យ រួចប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ។ ចំណែកឯលោក គ្រូពេទ្យ ម្ចាស់គ្លីនិក ត្រូវបានឃាត់ខ្លួន យកទៅសាកសួរជុំវិញការស្លាប់នេះ ។

 

មកដល់នៅពេលនេះ អង្គភាពសារព័ត៌មានយើងនៅមិនទាន់ទាក់ទងមន្ត្រីជំនាញធ្វើកោសល្យវិច្ច័យ បាននៅឡើយគិតត្រឹមម៉ោងផ្សាយនេះ ។ ក្រោយទទួលបានព័ត៌មានលម្អិតអង្គភាពយើង និងផ្សាយជូននៅពេលក្រោយបន្ថែមទៀត៕ អច្ឆរិយកីឡាធីវី

Leave a Reply

Your email address will not be published. Required fields are marked *