សាងសង់តូបបំពានដីចំណីដីសារធារណ: ជួលឲ្យប្រជាពលរដ្ឋ មិនខ្លាច សូម្បីតែច្បាប់សាងសង់ ក៍មិនសុំអាជ្ញាធរមូលដ្ឋានដែរ!

 ( ស្រុកជុំគីរី ខេត្តកំពត ) ជុំវិញរឿងនេះ ម្ចាស់ទីតាំងដីមួយកន្លែង ដែលស្ថិតនៅភូមិ ត្រពាំងស្គុន ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត បានសាងសង់តូបដើម្បីជួលឲ្យប្រជាពលរដ្ឋ លក់ដូរ ដោយបាន សាងសង់រំលោភយកដីចំណីផ្លូវ ដែលជាសម្បត្តិរដ្ឋ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយមិនខ្លាចញញើតអាជ្ញាធរ រឺ មួយក៍ អាងអំណាចទេវប្រាក់ រឺយ៉ាងណាបានជាធ្វើបែបនេះ ។

 

ទាក់ទិនរឿងនេះ នៅព្រឹកថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៦ អច្ឆរិយៈកីឡា ធីវី ក៍បានទំនាក់ទំនងទៅលោក មេឃុំត្រពាំង ដែលជាមន្ត្រីអាជ្ញាធរ ពាក់ព័ន្ធរឿង ការសាងសង់តូច រំលោភយកដី ចំណីផ្លូវនេះ លោកអ៊ុំមេឃុំក៍ បាន បញ្ជាក់ប្រាប់ អង្គភាពយើងថា ការសាងសង់នេះ ម្ចាស់ដី គឺមិនបាន សុំការអនុញ្ញាត្តិ ពីអាជ្ញាធរ មូលដ្ឋានឡើយ គឺសាងសង់ដោយចិត្តឯង ប៉ុណ្ណោះ ។

 

ប្រភពដដែលបានបន្តទៀតថា ដីចំណីផ្លូវជាតិនេះ គឺមានចំងាយ ២៥ម៉ែត្រ គឺស្ថិតនៅចំបង្គោលខ្សែភ្លើង អ្វីដែលហួស ចិត្តនោះ គឺ មិនដឹងថាម្ចាស់ដីនេះ មានខ្នងបង្អែកនរណានៅពីខាងក្រោយខ្នង រឺ សូម្បីតែរូប លោកក៍គេមិនមកសុំដែរ ។

 

ជាមួយគ្នា ជុំវិញបញ្ហានេះ នៅថ្ងៃខែឆ្នាំ ដដែល ដើម្បីចង់ដឹងថា បើម្ចាស់ដី មិនបានសុំ អាជ្ញាធរមូលដ្ឋាន រឺ គាត់បានសុំអាជ្ញាធរ ស្រុកជុំគីរី រឺ ? ដើម្បីឲ្យកាន់តែច្បាស់ ភ្លាមៗ អង្គភាពយើងបានទំនាក់ទំនងទៅលោក ហេងគឹមស៊្រុន បានប្រាប់អច្ឆរិយកីឡាធីវីថា រឿងនេះ គឺម្ចាស់សំណង់ខាងលើ មិនបានសុំការអនុញ្ញាតិ ពីមន្ត្រីពាក់ព័ន្ធណាមួយឡើយ។ បន្ថែមលើសនេះ គាត់បានបញ្ជាក់ថា នៅស្រុកជុំគីរី គឺគ្មានឲ្យបុគ្គលណាមួយ ធ្វើស្រេចតែតាមអំពើចិត្តរបស់ខ្លួនបានឡើយ ជនណា ហានបំពាន រំលោភយកដីចំណីផ្លូវ មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ជននោះនិងត្រូវ ទទួលខុសត្រូវចំពោះមុខច្បាប់ ។

 

ទោះម្បីជាបែបណាក្តី គិតត្រឹមម៉ោងផ្សាយនេះអច្ឆរិយៈកីឡា ធីវី នៅមិនទាន់អាចទាក់ទងម្ចាស់សំណង់ដែលរំលោភបំពានដីចំណីមាត់ផ្លូវបាននៅឡើយគិតត្រឹមម៉ោងផ្សាយនេះ ។

 

ទោះជាយ៉ាងណា នៅក្នុងទឹកដី ខេត្តកំពតក្រោមការដឹកនាំរបស់អភិបាលខេត្តកំពត ឯកឧត្ដម ម៉ៅធនិន ១អាណត្តិកន្លងទៅនេះ លោកគ្មានឲ្យបុគ្គលណា រំលោភបំពានដី រដ្ឋធ្វើជាកម្មសិទ្ធិរបស់ខ្លួនបានឡើយ ។

 

រឿងនេះសោត មានតែស្នើរសុំទៅ អភិបាលខេត្តកំពត ឯកឧត្ដម ម៉ៅ ធិន សូមមេត្តាជួយទប់ស្កាត់ ព្រមទាំងស្នើរ ទៅកាន់ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា សូមមេត្តា ចាត់វិធានការ ចំពោះជនខាងលើ ដែលបានរំលោភបំពានដីរដ្ឋ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនទៅវិញ ។

 

អង្គភាពសារព័ត៌មានយើង នឹងរងចាំការបកស្រាយ រាល់ភាគីដែលបានពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ស្តីពីរបបសារព័ត៌មាន ៕

Leave a Reply

Your email address will not be published. Required fields are marked *