ពិធីសម្ភោធបើកការដ្ឋានសាងសង់គម្រោងស្ថាបនាហេដ្ឋារចនា

 

     វិធីសម្ភោធ បើកការដ្ឋានសាងសង់គម្រោងសាងសង់ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសហគមន៍តំបន់ឆ្នេរ

 —————————————————————-

( ខេត្តកំពត )     នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នេះ បន្ទាប់ពីអញ្ជើញកាត់វិញ្ញាសាប្រឡងចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃរួចមក ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចូលរួម ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសហគមន៍តំបន់ឆ្នេរ ចំនួន ៥ រួមមាន៖ សហគមន៍នេសាទព្រែកត្នោត, ត្រពាំងរពៅ, ត្រពាំងសង្កែ, កំពង់សាមគ្គី (ក្នុងខេត្តកំពត) និងសហគមន៍នេសាទអង្កោល (ក្នុងខេត្តកែប) បានប្រារព្ធឡើង នៅសហគមន៍នេសាទព្រែកត្នោត សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។

ជាមួយគ្នាពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ៕

 

Leave a Reply

Your email address will not be published. Required fields are marked *