សាលាដំបូងខេត្តសៀមរាប រៀបចំកម្មពិធី ប្រារពអបអរសាទរបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ
————————————————–

(ខេត្តសៀមរាប ) នៅនាព្រឹកថ្ងៃព្រហស្បត៌ ៧រោច ខែចេត្រ ឆ្នាំម្សាញ់ ព.ស.២៥៦៩ សាលាដំបូង និង អយ្យការអមសាលាដំបូង ខេត្តសៀមរាប បានប្រារព្ធពិធីដើម្បីចូលរួមអបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ក្នុងឆ្នាំមមី អដ្ឋសក័ ពុទ្ឋសករាជ ២៥៦៩ ចុល្លសករាជ១៣៨៩ មហាសករាជ១៩៤៨ នាថ្ងៃអង្គារ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១០និង៤៨នាទីព្រឹក ។
ក្នុងឧកាសពេលនេះដោយមានការចូលរួមពីឯកឧត្តមព្រះរាជអាជ្ញា លោកអនុប្រធានសាលាដំបូង លោកព្រះរាជអាជ្ញារង លោក-លោកស្រីចៅក្រម លោកប្រធាន-អនុប្រធាន លេខាធិការដ្ឋានរដ្ឋបាលសាលាដំបូង លោក លោកស្រី អង្គភាពអាជ្ញាសាលា លោក-លោកស្រីក្រឡាបញ្ជី លោក-លោកស្រីប្រធានការិយាល័យ មន្ត្រីរាជការ និងជំនួយការ នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប ។
ជាមួយគ្នានេះតាមទំនៀមទម្លាប់របស់ដូនតាខ្មែរ តាំងពីបុរាណយូរលង់ សាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានកំណត់យករបាំត្រុដិ ដើម្បីជាការគោរព ជូនពរដល់ ឯកឧត្តមហុក វ៉ាន់ធីណា ប្រធានសាលាដំបូង ឯកឧត្តមសៀង សុខ ព្រះរាជអាជ្ញា និងមន្រ្តីរាជការ បុគ្គលិកហាត់ការ នៃសាលាដំបូង និង អយ្យការអមសាលាដំបូងខេត្តសៀមរាប នាឧកាសបុណ្យចូលឆ្នាំថ្មីនេះ៕ លោក ឌីយ៉ាត្រង់ អច្ឆរិយកីឡា ធីវី
ប្រភពរូបភាព អយ្យការសាលាដំបូងខេត្តសៀមរាប