រដ្ឋបាលខេត្តបន្ទាយមានជ័យ ចេញមកបញ្ជាក់ករណី រដ្ឋាភិបាលបានរៀបចំដី និងផ្ទះជូនដល់ប្រជាពលរដ្ឋភៀសសឹកដែលរងគ្រោះ ដោយសារយោធាថៃហ៊ុំព័ទ្ធដីធ្លីនៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ថាមិនមែនជាថ្នូរនៃការដោះដូរជាមួយដីរបស់បងប្អូន ដែលបានបាត់បង់ដោយសារទាហានថៃហ៊ុំព័ទ្ធយកនោះទេ ប៉ុន្តែគឺជាការរៀបចំឱ្យរស់នៅជាបណ្តោះអាសន្នតែប៉ុណ្ណោះនេះបើយោងតាមសេចក្តីប្រកាសព័ត៌មានថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៦ ————————————————————– (បន្ទាយមានជ័យ ) ជុំវិញបញ្ហានេះ នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែល របសើ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យមានបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសា យោធាថៃហ៊ុំព័ទ្ធបន្លាលួស ដាក់ទូកុងតឺន័រយកដីធ្លី ផ្ទះសម្បែងដែលមិនអាចចូលទៅរស់នៅលើទីតាំងដីរបស់ខ្លួនបាន មានដូចជាភូមិជោគជ័យភូមិព្រៃចាន់ ស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងភូមិសាមគ្គី ភូមិត្រពាំងសំរោង…
Category: ព័ត៌មានជាតិ
ហេតុអ្វីបានជាប្រជាជនខ្មែរតែងយកឧបករណ៏ប្រើប្រាស់ប្រពៃណីបុរាណមកតាំងនៅទីតាំងប្រារពពិធីសង្ក្រាន្ត
ហេតុអ្វីប្រជាជនខ្មែរតែងយកឧបករណ៍ប្រើប្រាស់បែបប្រពៃណីផ្សេងៗមកដាក់តាំងនៅលើឆាកឬទីតាំងប្រារព្ធពិធីសង្ក្រាន្ត? ជុំវិញរឿងនេះការយកឈ្នាង អង្រុត ល្អី កញ្ជើ និងឧបករណ៍ប្រើប្រាស់បែបប្រពៃណីផ្សេងៗ មកតាំងលម្អក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ មិនមែនជារឿងចៃដន្យឡើយ ប៉ុន្តែវាមានអត្ថន័យយ៉ាងជ្រាលជ្រៅទាក់ទងនឹងវប្បធម៌ និងស្មារតីជាតិ។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា។ នៅក្នុងនោះលោកបានបញ្ជាក់អត្ថន័យសំខាន់៤យ៉ាងដូចខាងក្រោម៖ ១. ការរំលឹកពីអត្តសញ្ញាណ និងឫសគល់ ឧបករណ៍ទាំងនេះជាតំណាងឱ្យ “ជីវភាពកសិកម្ម” ដែលជាគ្រឹះនៃសង្គមខ្មែរតាំងពីបុរាណកាល។ ការតាំងលម្អបែបនេះ គឺជាការបង្ហាញពីមោទនភាពចំពោះដូនតានិងការរំលឹកដល់កូនចៅជំនាន់ក្រោយឱ្យស្គាល់ពីឧបករណ៍ប្រើប្រាស់ពិតៗរបស់ខ្មែរ មិនឱ្យភ្លេចឫសគល់ខ្លួនឯង បើទោះបីជាបច្ចុប្បន្នមានសម្ភារៈទំនើបៗជំនួសក៏ដោយ។ ២. និមិត្តរូបនៃភាពសម្បូរសប្បាយ ក្នុងជំនឿខ្មែរ ឈ្នាង ឬអង្រុត…
វិថីអាហារក្រុងកំពតត្រៀមស្វាគមន៍ ភ្ញៀវទេសចរមកលេងកម្សាន្តថ្ងៃចូលឆ្នាំខាងមុខនេះ
វិថីអាហារក្រុងកំពតត្រៀមស្វាគមន៍យ៉ាងកក់ក្តៅជូនដល់ភ្ញៀវជាតិអន្តរជាតិក្នុងពិធីបុណ្យចូលឆ្នាំថ្មីនាពេលខាងមុខ “””””””””””””””””””””””””””””””””””””” នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមបណ្ឌិតម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តបានដឹកនាំកិច្ចប្រជុំនារសៀលថ្ងៃទី 19 ខែមីនាឆ្នាំ 2026 ម្សិលមិញនេះ។ ក្នុងឱកាសនៃកិច្ចប្រជុំនោះ ឯកឧត្តមអភិបាលខេត្ត បានផ្តល់ការណែនាំដល់មន្ទីរជំនាញពាក់ព័ន្ធ ឱ្យសិក្សារៀបចំបញ្ជីមុខម្ហូបអាហារជាបឋមឱ្យបានចំនួនជាង ៦០មុខ សម្រាប់ដាក់ឱ្យបងប្អូនអាជីវករលក់ដូរនៅក្នុងវិថីអាហារនេះ។ អ្វីដែលពិសេសបំផុតនោះ ក្នុងចំណោមមុខម្ហូបទាំងនោះ ក៏មានការដាក់បញ្ចូលនូវប្រភេទនំខ្មែរដែលមានលក្ខណៈប្រពៃណីជាតិ នំដែលជាអត្តសញ្ញាណប្រចាំខេត្តកំពត ព្រមទាំងអាហារដែលមានប្រវត្តិយូរលង់ និងមានទំនៀមទម្លាប់ទាក់ទងនឹងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីបង្ហាញដល់ភ្ញៀវទេសចរឱ្យបានស្គាល់កាន់តែច្បាស់ពីមរតកម្ហូបអាហារខ្មែរ។ ការបង្កើតវិថីអាហារនេះ មិនត្រឹមតែជាការបង្កើតតំបន់កម្សាន្តថ្មីមួយទៀតក្នុងក្រុងកំពតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចូលរួមលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ និងជាការអភិរក្សនូវម្ហូបអាហារដែលជាទំនៀមទម្លាប់ជាតិ តាមរយៈការរៀបចំឱ្យមានរបៀបរៀបរយ សោភ័ណភាព និងធានាបាននូវអនាម័យខ្ពស់។ ឆ្លៀតក្នុងឱកាសនេះ…
ផ្សារសាមគ្គីក្រុងកំពតពីមុនគ្មានសណ្ដាប់ធ្នាប់មកដល់ពេលនេះមានរបៀបរៀបរយប្រើជាងមុនក្រោយយកចិត្តទុកដាក់រៀបចំឡើងវិញ
ផ្សារសាមគ្គីក្រុងកំពតពីមុនគ្មានសណ្ដាប់ធ្នាប់ ពេលនេះរាងគ្រាន់បើបន្តិច ក្រោយមានការយកចិត្តទុកដាក់ការរៀបចំសណ្តាប់ធ្នាប់ដើម្បីសោភ័ណភាពក្នុងក្រុងកំពត “””””””””””””””””””””””””” ការខិតខំកែលំអរសោភណ័ភាពនិងរៀបចំសណ្តាប់ធ្នាប់ជុំវិញបរិវេណផ្លូវផ្សារសាមគ្គីទីរួមខេត្តកំពតគឺជាកិច្ចការអាទិភាពមួយដែលអ្នកគ្រប់គ្រងផ្សារនិងរដ្ឋបាលខេត្តកំពត កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីប្រែក្លាយទីក្រុងនេះឱ្យទៅជា “ទីក្រុងទេសចរណ៍ស្អាតអាស៊ាន”។ យោងតាមសកម្មភាពចុងក្រោយក្នុងខែមីនា ឆ្នាំ២០២៦ នេះ ការរៀបចំត្រូវបានពង្រឹងលើចំណុចសំខាន់ៗជាច្រើនដូចខាងក្រោម៖ ១. ការរៀបចំសណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈទាំងនៅក្នុងផ្សារនិងនៅលើផ្លូវសាធារណ:ជុំវិញផ្សារឲ្យមានសុវត្ថិភាពនិងរបៀបរៀបរយល្អជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរ។ – ការពង្រឹងសន្តិសុខទូទាំងខេត្តជារួម: ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានណែនាំដល់អាជ្ញាធរក្រុង និងស្រុកទាំង៩ ឱ្យយកចិត្តទុកដាក់ខ្ពស់លើការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរ។ និយាយដោយឡែកការយកចិត្តទុកដាក់របស់អ្នកគ្រប់គ្រងផ្សារសាមគ្គីនាពេលបច្ច្ចុប្ប្ន្នន្នគឺ ដោយបានសហការជាមួយកំលាំងសមត្ថកិច្ចសណ្តាប់ក្រុងនិងអាជ្ញាធរមូលដ្ឋាន គេឃើញទិដ្ឋភាពនៃការរៀបចំសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពទាំងនៅក្នុងផ្សារទាំងលើផ្លូវសារធារណ:ជុំវិញផ្សារឃើញថាមានរបៀបរៀបរយគួរជាទីចាប់អារម្មណ៍ពីសំណាក់មហាជននិងភ្ញៀវទេសចរផងដែរ៕ ដោយប្រាក់សារិទ្ធ អច្ឆរិយកីឡា…
សន្និសឹទ្ធិសារព័ត៏មាន ប្រកាសពីព្រឹត្តិការណ៏ ទេសចរណ៌ធុរកិច្ចកម្ពុជា -ចិន នៅខេត្តព្រះសីហនុ
សន្និសីទសារព័ត៌មានប្រកាសពីព្រឹត្តិការណ៍ «ទេសចរណ៍ធុរកិច្ច កម្ពុជា-ចិន» ដើម្បីជំរុញការវិនិយោគនៅខេត្តព្រះសីហនុ ———————— ( ខេត្តព្រះសីហនុ ) នារសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន រួមជាមួយ លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីភាពក្នុងសន្និសីទសារព័ត៌មានស្តីពីការរៀបចំ «ព្រឹត្តិការណ៍ទេសចរណ៍ធុរកិច្ច កម្ពុជា-ចិន ។ ជុំវិញសន្និសីទសារព័ត៌មាននេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ដែលនឹងត្រូវរៀបចំឡើងនៅ ក្រុងព្រះសីហនុ នាថ្ងៃទី១៨-១៩…
សមិទ្ធផលស្ពានថ្មី លើទឹកដីស្រុកទឹកឈូរខេត្តកំពត
( ខេត្តកំពត ) សមិទ្ធផលដ៍ថ្លៃថ្លាជាប្រវត្តិសាស្រ្តថ្មីមួយទៀតពីរាជរដ្ឋាភិបាលកម្ពុជា ដែលជាអំណោយរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី គឺស្ពានបេតុងដំរីផុងត្រូវបានបើកការដ្ឋានសាងសង់ ដែលស្ពាននេះឆ្លងកាត់៣ឃុំក្នុងស្រុកទឹកឈូ មានចំនួនគ្រួសារ ២,៨៨០គ្រួសារក្រោយស្ពានបេតុងនេះសាងសង់រួចនឹងបង្ករភាពងាយស្រួលក្នុងការធ្វើដំណើរ ក៏ដូចជាដឹកញ្ជូនកសិផលទៅកាន់ទីផ្សារ។ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាគណៈធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងដំរីផុង ដែលស្ថិតនៅផ្ទាល់លើភូមិសាស្រ្តព្រំប្រទល់រវាងឃុំស្ទឹងកែវ…
ការទាមទារបស់កម្មកររោងចក្រហេន7 ហ្គាមិនត្រូវបានដោះស្រាយបញ្ចប់ខណៈកម្មករត្រូវចូលធ្វើការនៅថ្ងៃនេះ
ការទាមទាររបស់កម្មកររោងចក្រ ហេន ៧ ហ្គាម៉ិនត្រូវបានដោះស្រាយបញ្ចប់ខណៈកម្មករនឹងចូលធ្វើការវិញនៅព្រឹកស្អែក ជុំវិញរឿងនេះការទាមទាររបស់កម្មករកម្មការិនីនៃរោងចក្រ ហេន ៧ ហ្គាម៉ិន ដែលមានទីតាំងស្ថិតនៅតាមបណ្តយផ្លូវជាតិលេខ៣ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានដោះស្រាយចប់សព្វគ្រប់នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ ដោយកម្មករទទទួលយកដំណោះស្រាយរបស់ក្រសួងការងារ ខណៈពួកគេនឹងចូលធ្វើការធម្មតាវិញនៅព្រឹកថ្ងៃទី១២ ខែមីនា។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ។ អ្នកនាំពាក្យរូបនេះបានអះអាងថា៖ «ក្រោមការសម្របសម្រួលនិងយកចិត្តទុកដាក់ដោះស្រាយភ្លាមៗ…
ឯកឧត្ដមវ៉ាន់ដារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលកំពត បានចុះចែកអំណោយដលរដ្ឋនៅភូមិស្រកឃ្លៃ ឃុំទូកមាសខាងលិច
ឯកឧត្ដម វ៉ាន់ដារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលកំពត បានអញ្ជើញចុះចែកអំណោយដល់បងប្អូនពលរដ្ឋ នៅភូមិច្រកឃ្លៃ ឃុំបន្ទាយមាស ខាងលិច នៃស្រុកបន្ទាយមាស —‐-‐——‐———‐—–‐——–‐———-‐–‐—————- ឲ ( ខេត្តកំពត ) នាព្រឹកថ្ងៃសៅរ៍ ទី ៧ ខែ មីនា ឆ្នាំ ២០២៦ ឯកឧត្តម វ៉ាន់ដារ៉ា អ្នកតំណាងរាស្ត្រ មណ្ឌលខេត្តកំពត បានអញ្ជើញចុះចែកអំណោយដល់ប្រជាពលរដ្ឌ ចំនួន ២៥គ្រួសារ ដោយមានការចូលរួមរបស់ប្រជាពលរដ្ឌចំនួន៣៦គ្រួសារ ព្រមទាំងអជ្ញាធរ ក្នុងមូលដ្ឌាន…